People's happiness depends on the actual situation of people, but for me, true happiness is understanding enough or satisfied with what you have. As the Buddha said, "There is no happiness equal to peace."
Tuesday, June 11, 2019
សាកល្បងចិញ្ចឹមបង្កង
ខ្ញុំបង្ហាញពីការសាកល្បងចិញ្ចឹម បង្កង ។ ខ្ញុំបានទិញកូនបង្កង ចំនួន ៤០ ដើម្បីសាកល្បងចិញ្ចឹម ជាបទពិសោធន៍ ។ ខ្ញុំដាក់កូនបង្កងក្នុង កន្លែងរៀបចំរួច ។ ខ្ញុំសង្ឃឹមថា រយៈពេលខាងមុខ វានឹងធំធាត់ ។
ខ្ញុំនឹងគ្រោងរៀបចំ កន្លែងតូចៗ ទៀត ដើម្បីចិញ្ចឹមបង្កង បន្ថែមទៀត ដើម្បីលើកកម្ពសជីវភាព ក៏ដូចជាផលិតផល ក្នុងស្រុកដល់សង្គម ។
Monday, June 10, 2019
របៀបចិញ្ចឹមបង្កង ងាយៗ របស់កសិករឃុំតាគ្រាម
បច្ចុប្បន្ននេះ បង្កងនៅលើទីផ្សារ មានតម្លៃថ្លៃគួរសម
អាចពី 25$
ទៅ 30$ ក្នុងមួយគីឡូក្រាម។ ដូច្នោះតម្លៃនេះ ប្រសិនបើកសិករអាចចិញ្ចឹមបាន
គឺអាចជួយជីវភាព គ្រួសារ បានយ៉ាងណាល្អប្រសើរ ហើយសម្រាប់តម្រូវការលើទីផ្សារ ក៏ពេញនិយមដែរ
។
ឥលូវនេះ យើងទៅមើល របៀបចិញ្ចឹមបង្កង របស់កសិករ ស្ថិតនៅភូមិ
អូពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
វីឌីអូខាងក្រោមនេះ៖
My channel: https://www.youtube.com/channel/UCrn8AawJ_ZDlNDb12yI8Tyg?view_as=subscriber
My channel: https://www.youtube.com/channel/UCrn8AawJ_ZDlNDb12yI8Tyg?view_as=subscriber
Thursday, June 6, 2019
កីឡារលេងប៊ូល ដើម្បីសុខភាព
កីឡារនាំ មកនូវសុខភាព មិនអាចកាត់ថ្លៃបាន ។ថ្ងៃនេះ ខ្ញុំមកបង្ហាញពីការលេងប៊ូល ដោយសារប្រកួតគ្នា រវាង បងរ៉ា និង លោកពូកង រ៉ាវុធ ។ កីឡារលេងប៊ូល គឺមានកូនចំនួន ១២ គ្រាប់ ក្នុងម្នាក់ កាន់កូនប៊ូល ៦ ។
របៀបលេង៖ពន្ទុរ ឈ្នះចាញ់ ត្រឹម ១៥ ពន្ទុរ ។ ប្រសិនបើអ្នកណា ទទួលបាន ពន្ទុរ ១៥ មុនជាអ្នកឈ្នះ ហើយការលេង មានចូលឱ្យនៅជិត កូនប៊ី និងវាយគ្រាប់ប៊ូល ណានៅជិតកូនប៊ីជាងយើងចេញ ។
Saturday, June 1, 2019
អ្នកធ្វើការសុំខ្មាស់៖ អ្នកចាក់នំពុម្ភលក់តាមផ្លូវ រកចំណូលបាន មួយថ្ងៃ ១០ម៉ឺនរៀល
សំបុលខ្មៅស្រអែម រាងស្គម វ័យ ប្រហែល អាយុ ៥០ជាង កំពុងឈរចាក់ នំពុម្ភលក់ ក្បែរស្តុប នៅជិតសាលាបឋមសិក្សា ២ធ្នូ ក្រុងបាត់ដំបង ។ អ៊ុំស្រី បានរៀបរាប់ថា អ្នកមកទិញហូរហែ ដោយសារចាក់សឹងមិនទាន់ គាត់បន្តថា គាត់ប្រកបមុខរបចាក់ នំពុម្ភលក់ អស់រយៈពេលជាច្រើនឆ្នាំហើយ ។ ចំណែកការលក់វិញ ក៏គ្រាន់បើដែរ ក្នុងមួយថ្ងៃអ៊ុំស្រីលក់ អស់ ប្រមាណ បួន ធុងម្ស៉ៅ បើគិតជាអង្ករអស់ប្រមាណ ៤០ កំបុង ។ ចំនែក នំមួយអ៊ុំស្រីលក់ ៥០០រៀល ។ ហើយក្នុងមួយថ្ងៃលក់ ជាមធ្យមប្រហែល ១០ម៉ឺនរៀលដែរ ។
បើតាមអ្នកមកទិញប្រាប់ថា នំពុម្ភដែលអ៊ុំស្រី ចាក់ គឺមានរស់ជាតិឆ្ងាញ់ ហើយពេលរសៀលៗ ពួកគាត់តែងមកទិញនំអ៊ុំស្រីជាញ៉ឹកញ៉ាប់ផងដែរ ។
លើសពីការចាក់នំលក់ អ៊ុំស្រី ក៏បានបង្រៀនក្មេងៗ បានពីបីនាក់ អោយចេះ ធ្វើនំពុម្ភ មានរស់ជាតិឆ្ងាញ់ ។ តោះយើងទៅមើលវីឌីអូ ទាំងអស់គ្នា នៅខាងលើ៖
Friday, May 31, 2019
ជំនោរព្រហ្មលិខិត
ប្រវត្តិសាស្រ្តសង្គម ជាតិ ក្នុងរបបប្រល័យពូជ សាសន៍ បានបន្សល់ទុកនូវ ភាពខ្លោចផ្សា នៃជីវិតយុវជន របស់ខ្ញុំ ។ ខ្ញុំក៏ដូចជា បងប្អូនជនរួមជាតិទាំអស់ដែរ ។ ខែ្សជីវិត ដែលស្ថិត នៅក្រោមអំណាច ផ្តាច់ការ សាហាវព្រៃផ្សៃ ដែលមិនអាចពណ៌នាបាន ។ ពេលនោះហើយមាតុភូមិ អង្គរជាទីស្នេហា ត្រូវបាន ធ្លាក់លិច លង់ក្នុងព្យុះមហន្តរាយ ក្លាយជាពិភពនរក ដោយស្រោចស្រពទៅដោយ គុំនំសងសឹកទាំងល្ងង់ខ្លៅ រកទីបំផុតគ្មាន ។ ជីវិតប្រជាជនរាប់លាននាក់ ពិសេសកវីនិពន្ធ, អ្នកប្រាជ្ញ, អ្នកចេះដឹង, ត្រូវបានគេយកទៅប្រហា ដោយគ្មានត្រាប្រណី ។
តើពួកគេធ្វើដើម្បីអ្វី?
ស្រមោលខ្មៅ បាំងជិតអស់រយៈពេល បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ទើបអារម្មណ៍ខ្ញុំហាក់បីដូចជាងើបពី សុបិន ។ ខ្ញុំ ឮសូរ សន្ធឹកផ្គរលាន់ពីទិសបូព៌ ខ្ញុំទៅជាស្រឡាំងកាំង ព្រោះព្រះអាទិត្យក្រហមឆ្អិនឆ្អៅដដែល ។ ឱមហាលោតផ្លោះ មហាជឿនលឿន ខ្ញុំធ្លាប់ស្គាល់ហើយ! ។ ពេលនេះ ជួងចិត្តខ្ញុំរំភើប ញាប់ញ័រ ស្ទើរក្រឡាប់ប្រថពី ខ្ញុំក្រឡេកទៅឃើញកងទព័វៀតណាម ព្រោងព្រាត កំពុងដេញទ័ពបីសាចខ្មែរក្រហម ។ ពេលនេះខ្ញុំ និងប្រជាជនមួយចំនួនធំ កំពុងតែស្រូតកាត់នៅ តំបន់ខ្លាស៊ីសាច់ ដែលស្ថតិនៅចន្លោះ គោកពោន និង ព្រៃដំរី ។
ទីរួមខេត្តបាត់ដំបង ត្រូវរំដោះ ថ្ងៃទី ១៣ មករា ឆ្នាំ ១៩៧៩ តែតំបន់ដែលខ្ញុំ រស់នៅ គឺស្ថិតនៅតំបន់ប្រទាញ់ប្រទង់គ្នានៅឡើយ ។យប់នេះ ភ្លៀងធ្លាក់ដូចគេ ហែកមេឃ ។រីឯផ្គរលាន់ គ្រហឹមគ្រឹមៗ ឆ្លើយតបទៅនឹងស្នូរកាំភ្លើងធំ លាន់ឮ ស្ទើរបែកក្រដាសត្រចៀក ។ ខ្ញុំអង្គយត្របោម ក្បាលជង្គង់ សញ្ជឹងគិត តើអាត្មាអញ ត្រូវរកវិធីណា ? បើរស់នៅជាមួយពួកបីសាច់ គឺមិនខុសពីស្ថាននរក ឡើយ ហើយបើទៅរស់នៅជាមួយ វៀតណាម វាសនាមិនដឹងយ៉ាងណា?
ខ្ញុំពីចារណា ហើយពិចារណាទៀត រកវិធីដោះស្រាយ ។ ខ្ញុំអង្គុយសំកុក មើលផ្លេកបន្ទោរ ចាំងឆ្វេវឆ្វាយ យ៉ាងក្រេវក្រោធឥតឈប់ឈរ ហាក់ដូចជា គំរាមកំហែងខ្ញុំ មិនឱ្យទៅណាបានឡើយ ។ នៅក្បែរខ្ទមខ្ញុំ ក៏មិនខុសពីរូបខ្ញុំដែរ ។ គេម្នាក់ៗសុទ្ធតែស្វែងយល់ដោយខ្លួនឯង ។ ។រីឯ ជនមួយចំនួន ប្រហែលគេគិតឃើញរឿងអ្វីមួយ ក៏នាំគ្នាវេចបងវេច ចាក់ចេញទាំង កណ្តាលភ្លៀង ។
(ត)

Wednesday, May 29, 2019
រឿង កញ្ជ្រោង និង ផ្លែទំពាំងបាយជូ
នាថ្ងៃមួយ មានកញ្ជ្រោងមួយក្បាល ដាច់សង្វែង កំពុងស្រេកឃ្លានអាហារ ក៏ប្រទះឃើញផ្លែទំពាំងបាយជូ ។ សូមស្តាប់សាច់រឿងនេះខាងលើដូចតទៅ៖
Monday, May 27, 2019
រឿង៖និយាយស្រួល ពេលធ្វើទើបពិបាក
ការនិយាយ គឺមិនពិបាកនោះទេ ដោយសារតាមការគិត រៀនទ្រឹស្តី ហើយយកមកនិយាយ ប៉ុន្តែការធ្វើអោយចេញលទ្ធិផលគឺជារឿងពិបាក នឹងត្រូវជួបឧបសក្គជាច្រើន ។ ដូច្នោះកិច្ចការទាំងឡាយ រមែងឱ្យយើងគ្រប់គ្នា ចេះតស៊ូ ដើម្បីជំនះឧបសក្គ ហើយទទួលបានជោគជ័យ ។
សូមស្តាប់សាច់រឿងខាងក្រោមដូចតទៅ៖
ថ្ងៃមួយ បណ្តាក្រុមកណ្តុរទាំងអស់ បានមកជួបជុំគ្នា ពិភាក្សាអំពីរឿងឆ្មា ។ កណ្តុរចាស់មួយក្បាល បាននិយាយថា៖
ពួកយើងត្រូវរក មធ្យោបាយ ដើម្បីគេចពីសត្វឆ្មាឱ្យបាន វាស៊ីពួកយើងអស់ច្រើន ណាស់ តើពួកយើងគួរធ្វើដូចម្តេចទៅ? ពេលនោះ មានកណ្តុរតូចមួយ បានក្រោកឈរឡើង រួចនិយាយដោយក្តីអំនួតថា« បងៗទាំងអស់គ្នាសុទ្ធតែដឹងថា សត្វឆ្មានោះ គឺពូកែខាងលប ឆ្មក់ស្ងាត់ៗ ។ ដូច្នោះយើងមិនងាយនឹង ទាន់សម្រឹបជើងវាទេ ជាហេតុពិបាកនឹងគេចខ្លួនខ្លាំងណាស់ អញ្ចឹងមានតែនាំគ្នាទៅចងកណ្តឹង នៅកឱ្យឆ្មានោះទៅ !! ធ្វើដូច្នោះពួកយើងអាចលឺសម្រឹប ពេលវាចូលមកក្បែរ ហើយក៏ អាចរតទាន់ពេលវេលាផងដែរ ។
កណ្តុរទាំងអស់ក៏ស្រែកយល់ព្រម ទាំងអស់គ្នា៖ ឯងពិតជាឈ្លាសវៃមែន អញ្ចឹងពួកយើងនាំគ្នា ទៅដាក់កណ្តឹងឱ្យឆ្មាតែម្តងទៅ !!
ស្រាប់តែពេលនោះ កណ្តុរចាស់មួយក្បាលមានគំនិត ជ្រៅជាងគេ បាននិយាយឃាតឡើង ៖ ឈប់សិន គំនិតរបស់ឯងពិតជាល្អណាស់ ប៉ុន្តែនរណា ហ៊ានទៅចង កណ្តឹងនៅនឹងកឆ្មាទៅ ? ពេលលឺដូច្នោះពួកសត្វកណ្តុរ ឈរសម្លឹងមុខគ្នា ឡិងឡង់ ហើយពោលព្រមគ្នាឡើង ៖ អើ មែន អញ្ចឹងតើនរណា ជាអ្នកចងកណ្តឹង នៅនឹងកឆ្មាទៅ ។
គំនិតគួរពិចារណា៖ «និយាយស្រួល ធ្វើទើបពិបាក»
ដកស្រង់រឿងចេញពីសៀវភៅ៖ រឿងនិទាន អ៊ីសុប
Subscribe to:
Posts (Atom)
មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1
នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...
-
ឈ្មោះមនុស្សម្នាក់ៗ មិនត្រឹមតែសំគាល់ លើអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ គឺថែមទាំងមានអត្តន័យ ទៅតាមពេលវេលាថ្ងៃកើត ។ ដូច្នោះប្រសិនបើ ចង់អោយឈ្មោះបុ...
-
គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា...
-
កោសិកាមេជីវិតឈ្មោលអាច (X ឬ Y) ។ ប៉ុន្តែក្រឡាស៊ុតគឺ (X) ជានិច្ច។ ប្រសិនបើក្រឡាស៊ុត (X) ត្រូវបំពេញដោយកោសិកាមេជីវិតញី (X-sperm) ទារកនឹងក្លា...