Showing posts with label tourist areas. Show all posts
Showing posts with label tourist areas. Show all posts

Tuesday, January 12, 2021

ការប្រមូលអាចម៍ប្រចៀវ របស់ពលរដ្ឋក្នុងល្អាងភ្នំសំពៅ

 

ភ្នំសំពៅមានល្អាងប្រចៀវ២កន្លែង ល្អាងមួយនៅខាងកើតភ្នំ និងល្អាងមួយទៀតនៅខាងលិចភ្នំ ល្អាងទាំងពីរនេះមានសត្វប្រចៀវប្រមាណពីរ១៥ ទៅ ២០ លានក្បាល ដែលរស់នៅទីនោះ វាបានបន្សល់អាចម៍ប្រចៀវ រាប់តោនក្នុងមួយឆ្នាំៗ ដែលអាចប្រមូលលក់និងសម្រាប់យកធ្វើជាជីធម្មជាតិសម្រាប់ដំណាំគ្រប់ប្រភេទ អោយលូតលាស់ល្អនិង បានជួយដល់សេដ្ឋកិច្ចគ្រួសារដល់អ្នកភូមិតំបន់នោះ នេះបើតាមមន្រ្តីសហគមនិងអាជ្ញាធរមូលដ្ឋាន។

Monday, January 11, 2021

តំបន់ទេសចរណ៍ធម្មជាតិភ្នំ៥៣ បង្កើនការចាប់អារម្ម៍ពី ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត

ភ្នំ៥៣ជាតំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់មួយកន្លែងទើបរៀបចំនាដើមឆ្នាំ២០២០នេះកំពង់បង្ហាញសម្រស់ធម្មជាតិបង្អួតភ្ញៀវទេសចរណ៍អោយមកកំសាន្តម្តងហើយម្តងទៀត ។

 

តំបន់ទេសចរណ៍មួយនេះ យើងអាចធ្វើដំណើរពីក្រុងបាត់ដំបងចេញតាមផ្លូវបវេលត្រង់ផ្លូវបំបែកថ្មគោលដែលមានចម្ងាយ​ប្រហែល ១៣២គ.ម ​ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ខាងឆ្វេង​ដៃ ចូលទៅ​ដល់ទី​តាំង​ភ្នំ៥៣ ត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​ទៀតតែប៉ុណ្ណោះ នឹងទៅដល់ទីតាំងភ្នំ៥៣ ។

ប្រវត្តិស្ទឹងសង្កែ ខេត្តបាត់ដំបង

 ស្ទឹងសង្កែ មានទឹកហូរកាត់ទីប្រជុំជន ក្រុងបាត់ដំបង ដែលជាប្រភពទឹក ដ៏មានសារៈសំខាន់ សម្រាប់ ប្រើប្រាស់មនុស្សសត្វ និងស្រោចស្រពដំណាំ ស្រែចំការ តាំងពីយូរលុងណាស់មក ហើយ រហូត​មកដល់ពេលបច្ចុប្បន្ននេះ។

តើប្រភពទឹកស្ទឹងនេះ ផ្នែកខាងលើមកពីតំបន់ណាខ្លះ? ហើយមានប្រវត្តិយ៉ាងណាខ្លះ?

ទឹកស្ទឹងសង្កែ មានប្រភពនៅផ្នែកខាងលើ  ដែលមានភ្នំខ្ពស់ នៅតំបន់ប៉ៃលិន ដែលមានអូរតូចៗហូរ ចាក់មក ដូចជា អូរក្បាលក្របី អូរគគី ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹងកំពង់គល និងប្រភពផ្សេងៗទៀត ។

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...