Showing posts with label ​រឿងព្រេង. Show all posts
Showing posts with label ​រឿងព្រេង. Show all posts

Friday, June 21, 2019

រឿងព្រេងទាក់ទង ភ្នំសំពៅ រំសាយសក់ និងភ្នំក្រពើ

រឿងរាជកុលនាងរំសាយសក់
កាលអង្វែងយូរលង់ណាស់មកហើយ កាលណោះប្រទេសកម្ពុជាសព្វថ្ងៃឋិតនៅក្រោមលំហសមុទ្រនៅឡើយ ដោយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រ។ មាននារីម្នាក់ឈ្មោះនាងសុវណ្ណមសា រស់នៅក្បែរមាត់សមុទ្រ(តាមជួរភ្នំដងរែកសព្វថ្ងៃ) នាងបានរើសពងសត្វមួយធំចម្លែក យកទៅទុកភ្ញាស់មើលថាជាសត្វអ្វី ។ លុះពងនោះញាស់ក៏ចេញជាកូនក្រពើមួយ នាងក៏ចិញ្ចឹមបីបាច់ទុកស្មើរនឹងកូនបង្កើត ដោយសន្មតឈ្មោះអោយវាថា ៙អាធន៚ ក្រពើនោះឆាប់ធំលូតលាស់រហ័សណាស់ ហើយគោរពនិងចេះស្តាប់បង្គាប់នាងសុវណ្ណមសាទុកដូចជាម៉ែ។ 
សម័យថ្ងៃមួយមានរាជបុត្រានៃស្តេចផែនដីមួយអង្គនាមចៅរាជកុល មកស្វែងរករៀនមន្តវិជ្ជាការពីសំណាក់តាបសមុនីឥសីនៅតាមព្រៃភ្នំក្បែរលំនៅនាងសុវណ្ណមសា ព្រះអង្គក៏លង់ស្នេហ៍នឹងនាង ហើយនាងក៏ស្រលាញ់ព្រះអង្គវិញដែរ។ លុះកន្លងក្រោយមកពេលព្រះអង្គរៀនចប់សព្វគ្រប់ចំណេះវិជ្ជាហើយក៏លាតាបសជាគ្រូ និងនាងសុវណ្ណមសាជាគូស្នេហ៍ត្រលប់ទៅនគរវិញ ដោយសន្យាថានឹងវិលវិញជាមួយបណ្ណាការចូលស្តីដណ្តឹងនាងតាមច្បាប់ប្រពៃណី ។ 
ពេលត្រលប់ទៅដល់នគរវិញ មាតាបិតាព្រះអង្គក៏រៀបចំផ្សំផ្គុំព្រះអង្គនិងព្រះនាងរំសាយសក់ដែលជាបុត្រីរបស់ស្តេចត្រាញ់នៅខេត្តច័ន្ទបូរី(ខេត្ត ចាន់តាប៊ូរី ប្រទេសថៃសព្វថ្ងៃ) ហើយក៏រៀបចំកំណត់វេលាដើម្បីទៅចូលដណ្តឹងព្រះនាងតាមរាជបវេណី ដោយចាត់ចែងមានសំពៅដ៏ធំមួយផ្ទុកពេញដោយគ្រឿងបណ្ណាការ មានមាសពេជ្រ កែវកងពិទូរ្យសូរកាន សំពត់សូត្រ អាវសាវស្បៃ វង់ភ្លេង វង់ល្ខោនទុកលេងកំដរតាមផ្លូវ និងផ្កាស្លាទុករៀបចំពិធីមង្គលការ ដោយមានរៀបចំម្ហូបស្បៀងអាហារបរិបូណ៌ឥតខ្វះចន្លោះដូចជាមាន់ទាទាំងទ្រុងៗ បន្លែបង្ការ ជាដើម។​
 ដល់វេលាត្រូវចេញដំណើរ ព្រះមាតាព្រះបិតា ចៅរាជកុល រួមដំណើរដោយក្រុមបរោហិត មន្ត្រីនានាមានឈ្មោះ តាគ្រាម តាង៉ែន...និងក្រុមតន្ត្រីរបាំល្ខោនរាជបរិវា ចុះសំពៅចាកចេញទៅកាន់ស្រុកច័ន្ទបូរីទៅ។ និយាយពីនាងសុវណ្ណមសារាល់ថ្ងៃតែងអង្គុយរង់ចាំមើលផ្លូវចៅរាជកុលនាមាត់សមុទ្រក្រែងសំពៅចៅរាជកុលចូលមករកនាង ចាំបាត់ៗ ខុសពីសន្យាជាមួយនាងធ្វើអោយនាងមានចិត្តឆួលក្តៅខឹងនឹងប្រុសក្បត់សម្តី ។ ពេលនោះនាងក៏ក្រលេកឃើញសំពៅចៅរាជកុលរំកិលខ្លួននៅលើលំហសមុទ្រ នាងត្រេកអរជាខ្លាំង តែក្តីអំណរនោះត្រូវខកខានទៅវិញនៅពេលឃើញសំពៅបានបើកហួសចេញពីនាងទៅមុខទៀត នាងកើតក្តីក្តៅក្រហាយក៏ប្រើក្រពើអាធនជាកូនអោយទៅកៀងបំផ្លាញសំពៅ ។ 
អាធនក៏ប្រើបានដូចចិត្តស្ទុះហែលសំដៅទៅរកសំពៅមិនបង្អង់។ ទៅដល់ជិតសំពៅក្រពើក៏ផុសឡើងធ្វើអោយមនុស្សម្នាក្នុងសំពៅផ្អើលជ្រួលច្របល់ភ័យខ្លាច នឹងក្រពើដ៏ធំមហិមានោះ ចៅរាជកុលយល់ជាក់ច្បាស់ថាជាក្រពើកូនចិញ្ចឹមរបស់នាងសុវណ្ណមសា ក៏និយាយលួងក្រពើកុំអោយធ្វើបាបមនុស្សក្នុងសំពៅ តែជាការឥតប្រយោជន៍ក្រពើមិនស្តាប់ឡើយព្រោះស៊ីបាយអ្នកណាត្រូវយកអាសាអ្នកនោះ អាធនក៏មុជចុះហើយហែលឡើងមកគាស់សំពៅអោយផ្អៀង ចំណែកក្រុមពលសំពៅភ័យណាស់ក៏លើកបោះអណ្តើក មាន់ទាទាំងទ្រុងៗទៅអោយក្រពើស៊ីបង្អាក់កុំអោយមកយារយីសំពៅ ។ 
សំពៅបានផ្អៀងកាន់តែខ្លាំង ក្តោងសំពៅក៏សណ្តករំលំទៅម្ខាង សំពៅហៀបនឹងលេចចៅរាជកុលក៏លើកដៃបួងសួងដល់វត្ថុសក្តិសិទ្ធិថាបើទ្រង់ពិតជាគូព្រេងពីអតីត និងព្រះនាងរំសាយសក់មែនសូមអោយជួយសង្គ្រោះមនុស្សក្នុងសំពៅនេះផង។ និយាយទៅដល់នាងរំសាយសក់ជាអ្នកមានបុណ្យបារមីមានសក់ទិព្វវែងអាចច្បូតស្រូបមហាសាគរអោយរីងជាដីគោករឺដីគោកទៅជាទឹកវិញក៏បាន ព្រះនាងក៏ទ្រង់ញាណហើយចេញមកជួយស្រូបយកទឹកសមុទ្រ។ សំពៅកំពុងលិចមនុស្សម្នាភ័យឆោឡោខ្លះធ្លាក់ទឹកលង់ស្លាប់ជាច្រើន ...ទឹកសមុទ្រក៏ខះរីងអស់ សំពៅក៏ផ្អៀងកឿងជាប់នឹងដីភក់ លុះក្រោយមកសំពៅនោះក៏រឹងក្លាយទៅជាភ្នំមានរូបរាងជាសំពៅផ្អៀងរហូតមកដល់សព្វថ្ងៃ ត្រង់រោងល្ខោនក្នុងសំពៅក៏កើតជាល្អាងហៅថាល្អាងល្ខោន ដោយមានផ្លូវរូងមួយភ្ជាប់គ្នាទៅកាន់កន្លែងតែងខ្លួនក៏កើតជាល្អាងតែងខ្លួន ។ 
កន្លែងផ្ទុកផ្កាស្លាក៏កើតជាល្អាងផ្កាស្លាមានថ្មដុះដូចផ្កាស្លា ។ ត្រង់ក្បាលសំពៅពេលក្តោងបាក់រលំក៏បំបែកក្បាលសំពៅអោយបែកជា២ជាប់ឈ្មោះថាជ្រោះរណ្តៅក្តោង ។ នៅក្បែរគ្នានោះជាស្ថានីយផ្ទុកប្រេង ក៏ក្លាយជាល្អាងស្ថានីយ និងល្អាងអណ្តូងប្រេង (នៅក្រោមម្តុំប្រាង្គ)។ រីឯក្តោងក៏កើតជាភ្នំក្តោង។ ត្រង់កន្លែងនាងរំសាយសក់ច្បូតស្រូបទឹកសមុទ្រដីក៏របើករំជួយកើតជាជួរភ្នំរដេបរដុប មានឈ្មោះភ្នំរំសាយសក់ ភ្នំព្រះរាជទ្រព្យ ភ្នំបង្គន់ ភ្នំជីហង់ ភ្នំដីស-ក្រហម ភ្នំចាក់អង្កាម ភ្នំក្រោល ភ្នំបាណង់ ភ្នំបាណន់ជាដើម ទៅតាមរឿងព្រេងក្រោយៗតមកទៀត...។ 
ចំណែកមាន់ទាទាំងទ្រុងក៏កើតជាភ្នំ២ផ្សេងគ្នានៅក្បែរៗគ្នាហៅថាភ្នំទ្រុងមាន់ ភ្នំទ្រុងទា។ តាគ្រាមតាង៉ែន...ក៏ស្លាប់អណ្តែតទៅកើតជាភ្នំតាគ្រាម តាង៉ែន។ ក្រពើមុនស្លាប់ក៏ខំរើបំរះគោះកន្ទុយកើតជាបឹង១ហៅថាបឹងកន្ទុយក្រពើ និងដកដង្ហើមធំកើតជាបឹងច្រមុះក្រពើ លុះវាស្លាប់ទៅក៏កើតជាភ្នំក្រពើដោយមើលទៅមានរូបរាងជាក្រពើបេះបិត (នៅកក្រពើមានដីល្អាងមួយមានពណ៌ក្រហមដូចឈាមដែលរាជកុលខ្ញាល់ហើយគប់ចាក់សំលាប់ក្រពើ) នៅជាប់ភ្នំក្រពើមានភ្នំមួយឈ្មោះភ្នំអណ្តើក។ 
ក្រោយឃើញវិនាសកម្មដែលជាស្នាដៃនាងសុវណ្ណមសាបែបនេះ ចៅរាជកុលក៏បញ្ជារអោយពលសេនាទៅចាប់នាងសុវណ្ណមសាយកមកប្រល័យជីវិតចោល។ គេក៏សំលាប់នាងកាត់ក្បាលគ្រវែងចោលកើតជាភ្នំមួយឈ្មោះភ្នំសងក្បាល ហៅយារៗមកជាសងក្បាន ឯដៃនាងយកទៅចោលជាប់ឈ្មោះភ្នំដងរែកដល់សព្វថ្ងៃ ពោះវៀននាងក៏យកទៅចិញ្ច្រាំចោលហៅទីវាលនោះតមកថាវាលចិញ្ច្រាំពោះ ហើយយោនីនាងក៏គេជៀគ្រវែងចោលកើតជាភ្នំក្រពាយនាង ហៅក្លាយទៅជាភ្នំបន្ទាយនាងដល់សព្វថ្ងៃ។
ចៅរាជកុលនិងនាងរំសាយសក់ក៏សោយរាជ្យបន្តពីបិតានិងគ្រប់គ្រងដែននគរខ្មែរដោយសុខដុមតរៀងមក។៚
រឿងរ៉ាវស្តីពីប្រវត្តិទាក់ទងនិងភ្នំសំពៅក្នុងរឿងចៅរាជកុលនិងនាងរំសាយសក់ក៏សន្មតថាចប់ត្រឹមនេះ។

មានវីឌីអូខាងក្រោម៖

ដោយគង់ មុនីរ័ត្ន ហៅតូរ៉ូ
ភ្នំពេញ ១៨តុលា២០១៥
ប្រភព៖ វិគីភីឌា

Wednesday, May 29, 2019

រឿង កញ្ជ្រោង និង ផ្លែទំពាំងបាយជូ

នាថ្ងៃមួយ មានកញ្ជ្រោងមួយក្បាល ដាច់សង្វែង កំពុងស្រេកឃ្លានអាហារ ក៏ប្រទះឃើញផ្លែទំពាំងបាយជូ  ។ សូមស្តាប់សាច់រឿងនេះ​ខាងលើដូចតទៅ៖

Monday, May 27, 2019

រឿង៖និយាយស្រួល ពេលធ្វើទើបពិបាក



ការនិយាយ គឺមិនពិបាកនោះទេ ដោយសារតាមការគិត រៀនទ្រឹស្តី ហើយយកមកនិយាយ ប៉ុន្តែការធ្វើអោយចេញលទ្ធិផលគឺជារឿងពិបាក នឹងត្រូវជួបឧបសក្គជាច្រើន ។ ដូច្នោះកិច្ចការទាំងឡាយ រមែងឱ្យយើងគ្រប់គ្នា ចេះតស៊ូ ដើម្បីជំនះឧបសក្គ ហើយទទួលបានជោគជ័យ ។
សូមស្តាប់សាច់រឿងខាងក្រោមដូចតទៅ៖ 


ថ្ងៃមួយ បណ្តាក្រុមកណ្តុរទាំងអស់ បានមកជួបជុំគ្នា ពិភាក្សាអំពីរឿងឆ្មា ។ កណ្តុរចាស់មួយក្បាល បាននិយាយថា៖

ពួកយើងត្រូវរក មធ្យោបាយ ដើម្បីគេចពីសត្វឆ្មាឱ្យបាន  វាស៊ីពួកយើងអស់ច្រើន ណាស់ តើពួកយើងគួរធ្វើដូចម្តេចទៅ? ពេលនោះ មានកណ្តុរតូចមួយ បានក្រោកឈរឡើង រួចនិយាយដោយក្តីអំនួតថា« បងៗទាំងអស់គ្នាសុទ្ធតែដឹងថា សត្វឆ្មានោះ គឺពូកែខាងលប ឆ្មក់ស្ងាត់ៗ  ។ ដូច្នោះយើងមិនងាយនឹង  ទាន់សម្រឹបជើងវាទេ ជាហេតុពិបាកនឹងគេចខ្លួនខ្លាំងណាស់  អញ្ចឹងមានតែនាំគ្នាទៅចងកណ្តឹង នៅកឱ្យឆ្មានោះទៅ !! ធ្វើដូច្នោះពួកយើងអាចលឺសម្រឹប ពេលវាចូលមកក្បែរ ហើយក៏ អាចរតទាន់ពេលវេលាផងដែរ ។

កណ្តុរទាំងអស់ក៏ស្រែកយល់ព្រម ទាំងអស់គ្នា៖ ឯងពិតជាឈ្លាសវៃមែន  អញ្ចឹងពួកយើងនាំគ្នា ទៅដាក់កណ្តឹងឱ្យឆ្មាតែម្តងទៅ !!
ស្រាប់តែពេលនោះ កណ្តុរចាស់មួយក្បាលមានគំនិត ជ្រៅជាងគេ បាននិយាយឃាតឡើង ៖  ឈប់សិន គំនិតរបស់ឯងពិតជាល្អណាស់  ប៉ុន្តែនរណា ហ៊ានទៅចង កណ្តឹងនៅនឹងកឆ្មាទៅ ?  ពេលលឺដូច្នោះពួកសត្វកណ្តុរ ឈរសម្លឹងមុខគ្នា ឡិងឡង់ ហើយពោលព្រមគ្នាឡើង ៖ អើ មែន អញ្ចឹងតើនរណា ជាអ្នកចងកណ្តឹង នៅនឹងកឆ្មាទៅ ។

គំនិតគួរពិចារណា៖ «និយាយស្រួល ធ្វើទើបពិបាក»

ដកស្រង់រឿងចេញពីសៀវភៅ៖ រឿងនិទាន អ៊ីសុប

Thursday, May 23, 2019

រឿង អ្នកនេសាទ និង បីសាច

សូមលោកអ្នកស្តាប់សាច់រឿងលំអិត នៅខាងក្រោមនេះ ៖

រឿង កណ្តុរ និងខ្លា

រឿង៖ កណ្តុរ និងខ្លា ក្នុងសាច់រឿងនេះ បង្ហាញពីសត្វខ្លា ដ៏ធំ ដែលស្រេកឃ្លាន អាហារ ហើយប្រទះឃើញ កណ្តុរ  ។ វាចង់ចាប់កណ្តុរ ស៊ី ។ ចំពោះសត្វកណ្តុរវិញ មានវិធីបែបណា ដើម្បីរួចផុតពីសេចក្តីស្លាប់ ។ ដូច្នោះចង់ដឹងច្បាស់ សូមលោកអ្នក ស្តាប់ រឿងទាំងស្រុងខាងក្រោមដូចតទៅ៖

រឿង ទន្សាយ និង កញ្ជ្រោង

រឿងនេះ បង្ហាញពី មូលហេតុ ដែលទន្សាយ កន្ទុយខ្លី ហើយកញ្ជ្រោងកន្ទុយវែង ។ ដោយកាលពីព្រេងនាយ មានទន្សាយ កន្ទុយវែងស្រស់ស្អាត ។ ចំនែកកញ្ជ្រោងវិញ កន្ទុយខ្លី ។ ហេតុដូចនេះ កញ្ជ្រោង តូចចិត្តខ្លួនឯង មានកន្ទុយ មិនស្អាត ដូចទន្សាយសោះ ។ កញ្ជ្រោងក៏រក​ល្បិច ដើម្បីដណ្តើម កន្ទុយ ពីទន្សាយ ។  ដើម្បីទទួលបានសាច់រឿង លំអិត សូមស្តាប់ ក្នុងវីឌីអូដូចតទៅ៖

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...