Monday, May 27, 2019

រឿង៖និយាយស្រួល ពេលធ្វើទើបពិបាក



ការនិយាយ គឺមិនពិបាកនោះទេ ដោយសារតាមការគិត រៀនទ្រឹស្តី ហើយយកមកនិយាយ ប៉ុន្តែការធ្វើអោយចេញលទ្ធិផលគឺជារឿងពិបាក នឹងត្រូវជួបឧបសក្គជាច្រើន ។ ដូច្នោះកិច្ចការទាំងឡាយ រមែងឱ្យយើងគ្រប់គ្នា ចេះតស៊ូ ដើម្បីជំនះឧបសក្គ ហើយទទួលបានជោគជ័យ ។
សូមស្តាប់សាច់រឿងខាងក្រោមដូចតទៅ៖ 


ថ្ងៃមួយ បណ្តាក្រុមកណ្តុរទាំងអស់ បានមកជួបជុំគ្នា ពិភាក្សាអំពីរឿងឆ្មា ។ កណ្តុរចាស់មួយក្បាល បាននិយាយថា៖

ពួកយើងត្រូវរក មធ្យោបាយ ដើម្បីគេចពីសត្វឆ្មាឱ្យបាន  វាស៊ីពួកយើងអស់ច្រើន ណាស់ តើពួកយើងគួរធ្វើដូចម្តេចទៅ? ពេលនោះ មានកណ្តុរតូចមួយ បានក្រោកឈរឡើង រួចនិយាយដោយក្តីអំនួតថា« បងៗទាំងអស់គ្នាសុទ្ធតែដឹងថា សត្វឆ្មានោះ គឺពូកែខាងលប ឆ្មក់ស្ងាត់ៗ  ។ ដូច្នោះយើងមិនងាយនឹង  ទាន់សម្រឹបជើងវាទេ ជាហេតុពិបាកនឹងគេចខ្លួនខ្លាំងណាស់  អញ្ចឹងមានតែនាំគ្នាទៅចងកណ្តឹង នៅកឱ្យឆ្មានោះទៅ !! ធ្វើដូច្នោះពួកយើងអាចលឺសម្រឹប ពេលវាចូលមកក្បែរ ហើយក៏ អាចរតទាន់ពេលវេលាផងដែរ ។

កណ្តុរទាំងអស់ក៏ស្រែកយល់ព្រម ទាំងអស់គ្នា៖ ឯងពិតជាឈ្លាសវៃមែន  អញ្ចឹងពួកយើងនាំគ្នា ទៅដាក់កណ្តឹងឱ្យឆ្មាតែម្តងទៅ !!
ស្រាប់តែពេលនោះ កណ្តុរចាស់មួយក្បាលមានគំនិត ជ្រៅជាងគេ បាននិយាយឃាតឡើង ៖  ឈប់សិន គំនិតរបស់ឯងពិតជាល្អណាស់  ប៉ុន្តែនរណា ហ៊ានទៅចង កណ្តឹងនៅនឹងកឆ្មាទៅ ?  ពេលលឺដូច្នោះពួកសត្វកណ្តុរ ឈរសម្លឹងមុខគ្នា ឡិងឡង់ ហើយពោលព្រមគ្នាឡើង ៖ អើ មែន អញ្ចឹងតើនរណា ជាអ្នកចងកណ្តឹង នៅនឹងកឆ្មាទៅ ។

គំនិតគួរពិចារណា៖ «និយាយស្រួល ធ្វើទើបពិបាក»

ដកស្រង់រឿងចេញពីសៀវភៅ៖ រឿងនិទាន អ៊ីសុប

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...