Friday, May 31, 2019

ជំនោរព្រហ្មលិខិត


ប្រវត្តិសាស្រ្តសង្គម ជាតិ ក្នុងរបបប្រល័យពូជ សាសន៍ បានបន្សល់ទុកនូវ ភាពខ្លោចផ្សា នៃជីវិតយុវជន របស់ខ្ញុំ  ។ ខ្ញុំក៏ដូចជា បងប្អូនជនរួមជាតិទាំអស់ដែរ  ។ ខែ្សជីវិត ដែលស្ថិត នៅក្រោមអំណាច ផ្តាច់ការ សាហាវព្រៃផ្សៃ    ដែលមិនអាចពណ៌នាបាន ។  ពេលនោះហើយមាតុភូមិ អង្គរជាទីស្នេហា ត្រូវបាន ធ្លាក់លិច លង់ក្នុងព្យុះមហន្តរាយ ក្លាយជាពិភពនរក  ដោយស្រោចស្រពទៅដោយ គុំនំសងសឹកទាំងល្ងង់ខ្លៅ រកទីបំផុតគ្មាន ។ ជីវិតប្រជាជនរាប់លាននាក់ ពិសេសកវីនិពន្ធ, អ្នកប្រាជ្ញ, អ្នកចេះដឹង, ត្រូវបានគេយកទៅប្រហា ដោយគ្មានត្រាប្រណី ។

តើពួកគេធ្វើដើម្បីអ្វី?
ស្រមោលខ្មៅ បាំងជិតអស់រយៈពេល បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ទើបអារម្មណ៍ខ្ញុំហាក់បីដូចជាងើបពី សុបិន ។ ខ្ញុំ ឮសូរ សន្ធឹកផ្គរលាន់ពីទិសបូព៌  ខ្ញុំទៅជាស្រឡាំងកាំង ព្រោះព្រះអាទិត្យក្រហមឆ្អិនឆ្អៅដដែល ។ ឱមហាលោតផ្លោះ មហាជឿនលឿន ខ្ញុំធ្លាប់ស្គាល់ហើយ!  ។  ពេលនេះ ជួងចិត្តខ្ញុំរំភើប ញាប់ញ័រ ស្ទើរក្រឡាប់ប្រថពី  ខ្ញុំក្រឡេកទៅឃើញកងទព័វៀតណាម ព្រោងព្រាត កំពុងដេញទ័ពបីសាចខ្មែរក្រហម ។ ពេលនេះខ្ញុំ និងប្រជាជនមួយចំនួនធំ កំពុងតែស្រូតកាត់នៅ តំបន់ខ្លាស៊ីសាច់ ដែលស្ថតិនៅចន្លោះ គោកពោន និង ព្រៃដំរី ។


           ទីរួមខេត្តបាត់ដំបង ត្រូវរំដោះ ថ្ងៃទី ១៣ មករា ឆ្នាំ ១៩៧៩ តែតំបន់ដែលខ្ញុំ រស់នៅ គឺស្ថិតនៅតំបន់ប្រទាញ់ប្រទង់គ្នានៅឡើយ ។យប់នេះ ភ្លៀងធ្លាក់ដូចគេ ហែកមេឃ ។រីឯផ្គរលាន់ គ្រហឹមគ្រឹមៗ ឆ្លើយតបទៅនឹងស្នូរកាំភ្លើងធំ លាន់ឮ ស្ទើរបែកក្រដាសត្រចៀក ។ ខ្ញុំអង្គយត្របោម ក្បាលជង្គង់ សញ្ជឹងគិត តើអាត្មាអញ ត្រូវរកវិធីណា ?  បើរស់នៅជាមួយពួកបីសាច់ គឺមិនខុសពីស្ថាននរក  ឡើយ  ហើយបើទៅរស់នៅជាមួយ វៀតណាម វាសនាមិនដឹងយ៉ាងណា?

ខ្ញុំពីចារណា ហើយពិចារណាទៀត រកវិធីដោះស្រាយ ។  ខ្ញុំអង្គុយសំកុក មើលផ្លេកបន្ទោរ ចាំងឆ្វេវឆ្វាយ យ៉ាងក្រេវក្រោធឥតឈប់ឈរ  ហាក់ដូចជា គំរាមកំហែងខ្ញុំ មិនឱ្យទៅណាបានឡើយ ។ នៅក្បែរខ្ទមខ្ញុំ ក៏មិនខុសពីរូបខ្ញុំដែរ ។ គេម្នាក់ៗសុទ្ធតែស្វែងយល់ដោយខ្លួនឯង ។  ។រីឯ ជនមួយចំនួន ប្រហែលគេគិតឃើញរឿងអ្វីមួយ  ក៏នាំគ្នាវេចបងវេច ចាក់ចេញទាំង កណ្តាលភ្លៀង ។
(ត)

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...