Thursday, May 23, 2019

ទំនាក់ទំនង

ទូរសព្ទ័៖ +៨៥៥ ៧៧ ៤៨៨ ៩១៤
អ៊ីម៉ែល៖ nhemchan70@gmial.com

អំពី Blogger នេះ


Blogger នេះមានគោបំណង ចែករំលែក ព័ត៌មាន ចំនេះដឹង រឿងរ៉ាវជីវិត រស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ។

Admin និងខិតខំស្វែងរកអ្វីដែលប្លែកៗថ្មីៗ ដើម្បីធ្វើការបង្ហាញជូនដល់ បងប្អូន អាន ឬសន្សនា ដើម្បីភាពរីករាយ បង្កើនចំនេះដឹង ។

ដូច្នោះសូមបងប្អូនគ្រាំទ្រ និងជួយ Like ផេក ហ្វេសប៊ូក ម្នាក់មួយផងណា នៅពេលបានចូលមកកាន់ ប្លុក Happiness ចាត់ទុកជាការលើកទឹកចិត្ត ដល់ Admin ផងណា ។

ចុងក្រោយ ខ្ញុំសូមអរគុណទុកមុន សម្រាប់ការចូលចិត្ត ឬមិនចូលចិត្ត ប្លុក របស់ខ្ញុំ ជួយសរសេរ Comment ផងណា ។

Egmail: nhemchan70@gmail.com
Tell: 077 488 914

រឿង អ្នកនេសាទ និង បីសាច

សូមលោកអ្នកស្តាប់សាច់រឿងលំអិត នៅខាងក្រោមនេះ ៖

រឿង កណ្តុរ និងខ្លា

រឿង៖ កណ្តុរ និងខ្លា ក្នុងសាច់រឿងនេះ បង្ហាញពីសត្វខ្លា ដ៏ធំ ដែលស្រេកឃ្លាន អាហារ ហើយប្រទះឃើញ កណ្តុរ  ។ វាចង់ចាប់កណ្តុរ ស៊ី ។ ចំពោះសត្វកណ្តុរវិញ មានវិធីបែបណា ដើម្បីរួចផុតពីសេចក្តីស្លាប់ ។ ដូច្នោះចង់ដឹងច្បាស់ សូមលោកអ្នក ស្តាប់ រឿងទាំងស្រុងខាងក្រោមដូចតទៅ៖

រឿង ទន្សាយ និង កញ្ជ្រោង

រឿងនេះ បង្ហាញពី មូលហេតុ ដែលទន្សាយ កន្ទុយខ្លី ហើយកញ្ជ្រោងកន្ទុយវែង ។ ដោយកាលពីព្រេងនាយ មានទន្សាយ កន្ទុយវែងស្រស់ស្អាត ។ ចំនែកកញ្ជ្រោងវិញ កន្ទុយខ្លី ។ ហេតុដូចនេះ កញ្ជ្រោង តូចចិត្តខ្លួនឯង មានកន្ទុយ មិនស្អាត ដូចទន្សាយសោះ ។ កញ្ជ្រោងក៏រក​ល្បិច ដើម្បីដណ្តើម កន្ទុយ ពីទន្សាយ ។  ដើម្បីទទួលបានសាច់រឿង លំអិត សូមស្តាប់ ក្នុងវីឌីអូដូចតទៅ៖

Tuesday, January 15, 2019

ពេលវេលាខ្លីណាស់ សម្រាប់មនុស្សម្នាក់ៗ

ភ្លេចៗខ្លួនមួយឆ្នាំបានកន្លងផុត ។ ចូរយេីងធ្វេីអ្វី ដែលមានប្រយោជន៍  សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម។

សម្រាប់ខ្លួនឯង៖ ថែរក្សាសុខភាព កាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង មិនប្រព្រឹត្តគ្រឿងញៀន អំពេីអបាយមុខផ្សេងៗ ហេីយ ងាកមកលែងកីឡារ ហាត់ប្រាណ ដេីម្បីសុខភាពកាយចិត្ត រឹងមាំ។ លេីសពីនេះខំស្វែងរកចំនេះ ជំនាញ បទពិសោធន៍ ដេីម្បីអភិវឌ្ឍន៍ខ្លួនឯង ។ម្យ៉ាងទៀត ត្រូវរកពេលដំណេីរ កំសាន្ត ផ្សេងៗ។

គ្រួសារ៖ បេីមិនចង់ស្តាយក្រោយនៅពេលចាស់ទៅ ត្រូវថែរក្សា ផ្តល់ក្តីស្រលាញ់  មិនប្រេីពាក្យសម្តី អសុរោះ ពិសេសមនុស្សជាទីស្រលាញ់ រឿងគ្រប់យ៉ាងសុទ្ធតែអាចដោះស្រាយ ដោយសន្តិវិធី។ មួយវិញទៀត ការរកចំណូល ផ្គត់ផ្គង់ជីវភាព គ្រួសារ ត្រូវខិតខំ ដោយគ្មានពាក្យថាលំបាកឡេីយ។

សង្គម៖ បេីទោះបីយេីងគ្មានទ្រព្យសម្បត្តិ ជួយជាតិ ។ប៉ុន្តែ ត្រឹមគោរពច្បាប់ ស្រលាញ់របស់សាធារណៈ មិនចោលសម្រាម ពាសវាលពាលកាល មានទំនាក់ទំនងល្អ ។
 ដូច្នោះ ពេលវេលា មានតម្លៃណាស់ កុំធ្វេីអ្វី ដែលនាំឲ្យ មានវិបដិសារី នៅពេលចាស់ទៅ។

Monday, January 14, 2019

ការរំដោះខ្លួនចេញពីភាពក្រីក្រ

 មូលហេតុធំៗនាំឱ្យក្រីក្រមានពី៖ ទី១ ភាពអវិជ្ជា ទី២ សង្គ្រាម
ភាពអវិជ្ជា៖ មានន័យថាមិនបានរៀនសូត្រ ខ្វះចំណេះថ្លឹងថ្លែង ស្គាល់ពីសង្គម ទំនាក់ទំនង អនាម័យសុខភាព មុខរបប្រចាំថ្ងៃគឺពឹងតែកម្លាំងបាយ ដើម្បីទទួលបានលុយ ។ ប៉ុន្តែអ្នកខ្លះ មិនចេះអក្សរ តែមានគំនិត ដែលអាចដឹកនាំគ្រួសារ ឱ្យល្អប្រសើរ ។

Google
សង្គ្រាម៖ នៅពេលមានសង្គ្រាម មនុស្សម្នាក់ៗ ត្រូវភៀសខ្លួន  ធ្វើយ៉ាងណាឱ្យតែ ផុតពីសេចក្តីស្លាប់ កូនចៅមិនបានរៀនសូត្រ បរិភោគមួយថ្ងៃគិតមួយថ្ងៃ ។ ដូច្នោះក្រោយសង្គ្រាម រមេងប្រទេសនោះ សំបូរដោយអ្នកក្រីក្រ ជាក់ស្តែងប្រទេសកម្ពុជា ក្រោយសង្គ្រាមចប់ ខ្មែរក្រហម បានបន្សល់ទុក នៅពលរដ្ឋក្រីក្រជាច្រើន ។

ប៉ុន្តែអត្តបទនេះ ខ្ញុំសូមនិយាយតែ ភាពអវិជ្ជាប៉ុណ្ណោះ ដោយសារប្រទេសយើង មានសន្តិភាព ដូច្នោះថាតើ គ្រួសារនីមួយៗ ត្រូវធ្វើដូចម្តេច ដើម្បីផ្តាស់ប្តូរជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។
បើអ្នកចង់ផ្តាស់ប្តូរជីវភាពគ្រួសារ ត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះ អ្នកមានអ្វីខ្លះ សំដៅទៅលើ ចំនេះ ជំនាញ នឹងផ្នត់គំនិត ។ ប្រសិនបើអ្នកជាកសិករ ក្នុងមួយថ្ងៃរកចំណូលបានប៉ុន្មាន ហើយផ្គត់ផ្គង់តម្រូវការចាំបាច់ ក្នុងគ្រួសារបានដែរឬទេ ដូចជា ការបរិភោគ កូនរៀន សំលៀកបំពាក់ សំភារៈ ដែលជាតម្រូវការក្នុងសង្គម បច្ចុប្បន្ននេះ ។

បន្ទាប់ពីអ្នកសួរខ្លួនឯងហើយ អ្នកអាចរកវិធី ដើម្បីរកចំនូលអោយបានច្រើន ប្រចាំថ្ងៃ ខែ ក្នុងមួយឆ្នាំៗ ។ ត្រង់ចំនុចនេះ ប្រកដជា អ្នកគិតថា មិនដឹងធ្វើអ្វីឱ្យបានលុយច្រើនទេ?
លុយរកបានមកពីការលក់ ៖ អ្នកអាចលក់ កម្លាំង
ចំនេះ, ជំនាញ,
ដូច្នោះចំនុចទាំងនេះ អាស្រ័យអ្នកជ្រើសរើសយកមួយណា ។ បើអ្នកយកជំនាញ ណាមួយត្រូវគិតពីលទ្ធិភាព ។ ប៉ុន្តែជំនាញងាយៗ បច្ចុប្បន្ននេះ មិនចាំបាច់រៀនយូរ ដូចជា ចឹញ្ចឹមសត្វ មាន់ ត្រី ដំាបន្លែ ឱ្យតែអ្នកចេះ ពិតប្រកដ និងបង្កើនសកម្មភាព លើការងារនោះ ។
ខ្ញុំជឿថា គ្រួសារអ្នកមិនក្រយូរឡើយ ហើយថែមទាំង បណ្តុះគំនិត កូចចៅ រៀនបានខ្ពង់ខ្ពស់ មិនយូរមិនឆាប់ជីវភាពអ្នកកាន់តែល្អប្រសើរ ឡើង រស់នៅក្នុងសង្គម ។

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...