ភ្លេចៗខ្លួនមួយឆ្នាំបានកន្លងផុត ។ ចូរយេីងធ្វេីអ្វី ដែលមានប្រយោជន៍ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម។
សម្រាប់ខ្លួនឯង៖ ថែរក្សាសុខភាព កាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង មិនប្រព្រឹត្តគ្រឿងញៀន អំពេីអបាយមុខផ្សេងៗ ហេីយ ងាកមកលែងកីឡារ ហាត់ប្រាណ ដេីម្បីសុខភាពកាយចិត្ត រឹងមាំ។ លេីសពីនេះខំស្វែងរកចំនេះ ជំនាញ បទពិសោធន៍ ដេីម្បីអភិវឌ្ឍន៍ខ្លួនឯង ។ម្យ៉ាងទៀត ត្រូវរកពេលដំណេីរ កំសាន្ត ផ្សេងៗ។
គ្រួសារ៖ បេីមិនចង់ស្តាយក្រោយនៅពេលចាស់ទៅ ត្រូវថែរក្សា ផ្តល់ក្តីស្រលាញ់ មិនប្រេីពាក្យសម្តី អសុរោះ ពិសេសមនុស្សជាទីស្រលាញ់ រឿងគ្រប់យ៉ាងសុទ្ធតែអាចដោះស្រាយ ដោយសន្តិវិធី។ មួយវិញទៀត ការរកចំណូល ផ្គត់ផ្គង់ជីវភាព គ្រួសារ ត្រូវខិតខំ ដោយគ្មានពាក្យថាលំបាកឡេីយ។
សង្គម៖ បេីទោះបីយេីងគ្មានទ្រព្យសម្បត្តិ ជួយជាតិ ។ប៉ុន្តែ ត្រឹមគោរពច្បាប់ ស្រលាញ់របស់សាធារណៈ មិនចោលសម្រាម ពាសវាលពាលកាល មានទំនាក់ទំនងល្អ ។
ដូច្នោះ ពេលវេលា មានតម្លៃណាស់ កុំធ្វេីអ្វី ដែលនាំឲ្យ មានវិបដិសារី នៅពេលចាស់ទៅ។

No comments:
Post a Comment