Monday, January 14, 2019

ការរំដោះខ្លួនចេញពីភាពក្រីក្រ

 មូលហេតុធំៗនាំឱ្យក្រីក្រមានពី៖ ទី១ ភាពអវិជ្ជា ទី២ សង្គ្រាម
ភាពអវិជ្ជា៖ មានន័យថាមិនបានរៀនសូត្រ ខ្វះចំណេះថ្លឹងថ្លែង ស្គាល់ពីសង្គម ទំនាក់ទំនង អនាម័យសុខភាព មុខរបប្រចាំថ្ងៃគឺពឹងតែកម្លាំងបាយ ដើម្បីទទួលបានលុយ ។ ប៉ុន្តែអ្នកខ្លះ មិនចេះអក្សរ តែមានគំនិត ដែលអាចដឹកនាំគ្រួសារ ឱ្យល្អប្រសើរ ។

Google
សង្គ្រាម៖ នៅពេលមានសង្គ្រាម មនុស្សម្នាក់ៗ ត្រូវភៀសខ្លួន  ធ្វើយ៉ាងណាឱ្យតែ ផុតពីសេចក្តីស្លាប់ កូនចៅមិនបានរៀនសូត្រ បរិភោគមួយថ្ងៃគិតមួយថ្ងៃ ។ ដូច្នោះក្រោយសង្គ្រាម រមេងប្រទេសនោះ សំបូរដោយអ្នកក្រីក្រ ជាក់ស្តែងប្រទេសកម្ពុជា ក្រោយសង្គ្រាមចប់ ខ្មែរក្រហម បានបន្សល់ទុក នៅពលរដ្ឋក្រីក្រជាច្រើន ។

ប៉ុន្តែអត្តបទនេះ ខ្ញុំសូមនិយាយតែ ភាពអវិជ្ជាប៉ុណ្ណោះ ដោយសារប្រទេសយើង មានសន្តិភាព ដូច្នោះថាតើ គ្រួសារនីមួយៗ ត្រូវធ្វើដូចម្តេច ដើម្បីផ្តាស់ប្តូរជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។
បើអ្នកចង់ផ្តាស់ប្តូរជីវភាពគ្រួសារ ត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះ អ្នកមានអ្វីខ្លះ សំដៅទៅលើ ចំនេះ ជំនាញ នឹងផ្នត់គំនិត ។ ប្រសិនបើអ្នកជាកសិករ ក្នុងមួយថ្ងៃរកចំណូលបានប៉ុន្មាន ហើយផ្គត់ផ្គង់តម្រូវការចាំបាច់ ក្នុងគ្រួសារបានដែរឬទេ ដូចជា ការបរិភោគ កូនរៀន សំលៀកបំពាក់ សំភារៈ ដែលជាតម្រូវការក្នុងសង្គម បច្ចុប្បន្ននេះ ។

បន្ទាប់ពីអ្នកសួរខ្លួនឯងហើយ អ្នកអាចរកវិធី ដើម្បីរកចំនូលអោយបានច្រើន ប្រចាំថ្ងៃ ខែ ក្នុងមួយឆ្នាំៗ ។ ត្រង់ចំនុចនេះ ប្រកដជា អ្នកគិតថា មិនដឹងធ្វើអ្វីឱ្យបានលុយច្រើនទេ?
លុយរកបានមកពីការលក់ ៖ អ្នកអាចលក់ កម្លាំង
ចំនេះ, ជំនាញ,
ដូច្នោះចំនុចទាំងនេះ អាស្រ័យអ្នកជ្រើសរើសយកមួយណា ។ បើអ្នកយកជំនាញ ណាមួយត្រូវគិតពីលទ្ធិភាព ។ ប៉ុន្តែជំនាញងាយៗ បច្ចុប្បន្ននេះ មិនចាំបាច់រៀនយូរ ដូចជា ចឹញ្ចឹមសត្វ មាន់ ត្រី ដំាបន្លែ ឱ្យតែអ្នកចេះ ពិតប្រកដ និងបង្កើនសកម្មភាព លើការងារនោះ ។
ខ្ញុំជឿថា គ្រួសារអ្នកមិនក្រយូរឡើយ ហើយថែមទាំង បណ្តុះគំនិត កូចចៅ រៀនបានខ្ពង់ខ្ពស់ មិនយូរមិនឆាប់ជីវភាពអ្នកកាន់តែល្អប្រសើរ ឡើង រស់នៅក្នុងសង្គម ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...