Tuesday, June 18, 2019

របៀបទប់កំហឹងខ្លួនឯង



កំហឹង មកពីពាក្យថាខឹង នរណាម្នាក់ ក្នុងរឿងអ្វីមួយ ដែលនាំឱ្យអារម្មណ៍ក្តៅ ឆេះដូចភ្លើង ។ នៅពេលមានកំហឹង កើតឡើង គឺនាំឱ្យប៉ះពាល់ ដល់ភាគីម្ខាង ​ និងខ្លួនឯង ព្រោះមិនអាច គ្រប់គ្រងបាន ។ កំហឹងនេះ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ខ្លួនឯង  នឹងអ្នកដ៏ទៃ ដូចជា ខាត់បង់ទ្រព្យសម្បត្តិ, អាយុជីវិត, ទោសទណ្ឌ, ការងារ,បាត់បង់ការរៀបអាន បងប្អូន មិត្តភក្តិជាដើម ។
ដូច្នោះ ដើម្បីទប់កំហឹង ខ្លួនឯងបាន ត្រូវធ្វើដូចម្តេច?

ខ្ញុំសូមចែករំលែកអារម្មណ៍ខ្លួនឯងខ្លះៗ ៖

ទី១៖ កុំនិយាយច្រើន ព្រោះអាចនាំឱ្យខូចការធំឬ ស្តាយក្រោយ ៖ មានន័យថា បើមានជំលោះពាក្យសម្តី កើតឡើង រវាងភាគីម្ខាងទៀត ហើយយើងពេលនោះ ខឹងខ្លាំង ដូចភ្លើងឆេះ  ។ យើងព្យាយាមកុំនិយាយ ព្រោះការនិយាយកាន់តែច្រើនកាន់តែខុស ដោយសារកំហឹង បាំងមុខ ។ យើងមិនអាចប្រើប្រាស់ស្មារតី វិភាគវែងឆ្ងាយបានឡើយ ។  ចាំពេល អារម្មណ៍ស្ងប់បន្តិច រលត់ភ្លើងកំហឹង ចាំដោះស្រាយ ដោយសន្តិវិធីក៏មិនទាន់យឺតពេលដែរ ។

ទី២៖ ញំាទឹក៖ ការញំាទឹក ធ្វើឱក្នុងខ្លួនយើង ទទួលជាតិទឹក អាចធ្វើអោយអារម្មណ៍​កំពុងឆេះ កាត់បន្ថយបានមួយចំនួន  ហើយព្យាយាមដក ដង្ហើមវែងៗ  ។

បញ្ជាក់៖ បញ្ហានៅក្នុងពិភពលោក យើងនេះ មិនអាចដោះស្រាយ ការប្រើកំហឹងបានឡើយ ។ អ្វីៗក៏ត្រូវ ចរចារ រកដំណោះស្រាយ ដោយសន្តិវិធី សន្តិភាព ក្នុងចិត្ត ។

សូមបងប្អូនជួយ គាំទ្រ វីឌីអូខាងក្រោមនេះផង ។
ដោយគ្រាន់តែទស្សនា នឹងចុច Subscribe  !!
ព្រោះវិឌីអូ ទាំងអស់នេះ បង្ហាញពីជីវភាព ,កសិកម្ម ក្នុងស្រុកយើង ។
MY Channel Name: Nhem Chan
អរគុណ

វីឌីអូ Youtube៖
https://youtu.be/XJjDfKRHdYw
https://youtu.be/7khpDBKn4us
https://youtu.be/R2HVGLRE8pk
- https://youtu.be/7khpDBKn4us
- https://youtu.be/XJjDfKRHdYw
- https://youtu.be/R2HVGLRE8pk
- https://youtu.be/5tziI96gsu4


Saturday, June 15, 2019

ការដាំសណ្តែកគួ របស់កសិករបាត់ដំបង ​







អ្នកស្រី តៅ ស៊ា អាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិ ព្រែកត្រប ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ អ្នកស្រីប្រកបមុខរប ដាំបន្លែលក់ ។ បន្លែទាំងនោះ មានដូចជា សណ្តែកគួ  ត្រប់ ត្រសក់ ល្ពៅ ។



ប៉ុន្តែពេលនេះ អ្នកស្រីកំពុងត្រៀមប្រមូលផលសណ្តែកគួ ។ អ្នកស្រីថា សណ្តែកគួរប្រសិនបើ ផ្លែច្រើន ប្រមូលផលម្តង អាចបាន ប្រហែល ២០០គីឡូក្រាម  ។ ចំណែកតម្លៃវិញ ថ្មីៗនេះ អ្នកស្រីលឺថា ១គីឡូក្រាម ២០០០រៀល ។

ចំណែកការដាំវិញកសិកររូបនេះ លើកឡើងថាមិនពិបាកទេ ប៉ុន្តែអ្វីដែលពិបាកគឺទីផ្សារឡើងចុះមិនទៀង ។ ចំពោះបញ្ហានេះ កសិកររូបនេះ ត្អូញត្អែរ ថាប្រសិនតម្លៃចុះខ្លាំង ការដាំបន្លែ ប្រឈមការជំពាក់បំណុលធនាគារ ដោយសារការលក់បន្លែថោកពេក ។



យ៉ាងនេះក្តី កសិកររូបនេះ មិនបោះបង់ការដាំបន្លែនោះទេ។ ម្យ៉ាងទៀតសម្រាប់តម្លៃក្នុងឆ្នាំនេះ អ្នកស្រីថាថ្លៃគួរសម ដែលអាចលើកកម្ពស់ជីវភាពគ្រួសារល្អប្រសើរ ។



លើសពីនេះ កសិកររូបនេះ សូមឱ្យតម្លៃបន្លែ កុំធ្លាក់ចុះខ្លាំងពេកឱ្យរក្សាតម្លៃដូចបច្ចុប្បន្ន ឬល្អជាងនេះ ដើម្បីលើកស្ទួយជីវភាពកសិករ និងលើកទឹកចិត្តដល់កសិករ ឱ្យដាំដុះបន្លែ ដើម្បីបង្កើនផលិតផលក្នុងស្រុក ។

Tuesday, June 11, 2019

សាកល្បងចិញ្ចឹមបង្កង




ខ្ញុំបង្ហាញពីការសាកល្បងចិញ្ចឹម បង្កង ។ ខ្ញុំបានទិញកូនបង្កង ចំនួន ៤០ ដើម្បីសាកល្បងចិញ្ចឹម ​ជាបទពិសោធន៍ ។ ខ្ញុំដាក់កូនបង្កងក្នុង កន្លែងរៀបចំរួច ។ ខ្ញុំសង្ឃឹមថា រយៈពេលខាងមុខ វានឹងធំធាត់ ​។

ខ្ញុំនឹងគ្រោងរៀបចំ កន្លែងតូចៗ ទៀត ដើម្បីចិញ្ចឹមបង្កង បន្ថែមទៀត ដើម្បីលើកកម្ពសជីវភាព ក៏ដូចជាផលិតផល ក្នុងស្រុកដល់សង្គម ។

Monday, June 10, 2019

របៀបចិញ្ចឹមបង្កង ងាយៗ របស់កសិករឃុំតាគ្រាម



បច្ចុប្បន្ននេះ បង្កងនៅលើទីផ្សារ មានតម្លៃថ្លៃគួរសម អាចពី 25$ ទៅ 30$ ក្នុងមួយគីឡូក្រាម។ ដូច្នោះតម្លៃនេះ ប្រសិនបើកសិករអាចចិញ្ចឹមបាន គឺអាចជួយជីវភាព គ្រួសារ បានយ៉ាងណាល្អប្រសើរ ហើយសម្រាប់តម្រូវការលើទីផ្សារ ក៏ពេញនិយមដែរ ។

ឥលូវនេះ យើងទៅមើល របៀបចិញ្ចឹមបង្កង របស់កសិករ ស្ថិតនៅភូមិ អូពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
វីឌីអូខាងក្រោមនេះ៖

My channel: https://www.youtube.com/channel/UCrn8AawJ_ZDlNDb12yI8Tyg?view_as=subscriber

Thursday, June 6, 2019

កីឡារលេងប៊ូល ដើម្បីសុខភាព



​កីឡារនាំ មកនូវសុខភាព មិនអាចកាត់ថ្លៃបាន ។ថ្ងៃនេះ ខ្ញុំមកបង្ហាញពីការលេងប៊ូល ដោយសារប្រកួតគ្នា រវាង បងរ៉ា និង លោកពូកង រ៉ាវុធ  ។ កីឡារលេងប៊ូល គឺមានកូនចំនួន ១២ គ្រាប់ ក្នុងម្នាក់ កាន់កូនប៊ូល ៦ ។ 
របៀបលេង​៖ពន្ទុរ ឈ្នះចាញ់ ត្រឹម ១៥ ពន្ទុរ ។ ប្រសិនបើអ្នកណា ទទួលបាន ពន្ទុរ ១៥ មុនជាអ្នកឈ្នះ ហើយការលេង មានចូលឱ្យនៅជិត កូនប៊ី និងវាយគ្រាប់ប៊ូល ណានៅជិតកូនប៊ីជាងយើងចេញ ។

Saturday, June 1, 2019

អ្នកធ្វើការសុំខ្មាស់៖ អ្នកចាក់នំពុម្ភលក់តាមផ្លូវ រកចំណូលបាន មួយថ្ងៃ ១០ម៉ឺនរៀល

សំបុលខ្មៅស្រអែម  រាងស្គម វ័យ ប្រហែល អាយុ ៥០ជាង កំពុងឈរចាក់ នំពុម្ភលក់ ក្បែរស្តុប នៅជិតសាលាបឋមសិក្សា ២ធ្នូ ក្រុងបាត់ដំបង  ។  អ៊ុំស្រី​ បានរៀបរាប់ថា  អ្នកមកទិញហូរហែ ដោយសារចាក់សឹងមិនទាន់ គាត់បន្តថា គាត់ប្រកបមុខរបចាក់ នំពុម្ភលក់ អស់រយៈពេលជាច្រើនឆ្នាំហើយ ។ ចំណែកការលក់វិញ ក៏គ្រាន់បើដែរ ក្នុងមួយថ្ងៃអ៊ុំស្រីលក់ អស់ ប្រមាណ បួន ធុងម្ស៉ៅ បើគិតជាអង្ករអស់ប្រមាណ ៤០ កំបុង  ។  ចំនែក នំមួយអ៊ុំស្រីលក់ ៥០០រៀល  ។  ហើយក្នុងមួយថ្ងៃលក់ ជាមធ្យមប្រហែល ១០ម៉ឺនរៀលដែរ ។
បើតាមអ្នកមកទិញប្រាប់ថា ​នំពុម្ភដែលអ៊ុំស្រី ចាក់​ គឺមានរស់ជាតិឆ្ងាញ់ ហើយពេលរសៀលៗ ពួកគាត់តែងមកទិញនំអ៊ុំស្រីជាញ៉ឹកញ៉ាប់ផងដែរ ។ 
លើសពីការចាក់នំលក់ អ៊ុំស្រី ក៏បានបង្រៀនក្មេងៗ បានពីបីនាក់ អោយចេះ ធ្វើនំពុម្ភ មានរស់ជាតិឆ្ងាញ់ ។  តោះយើងទៅមើលវីឌីអូ ទាំងអស់គ្នា នៅខាងលើ៖

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...