Saturday, June 15, 2019

ការដាំសណ្តែកគួ របស់កសិករបាត់ដំបង ​







អ្នកស្រី តៅ ស៊ា អាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិ ព្រែកត្រប ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ អ្នកស្រីប្រកបមុខរប ដាំបន្លែលក់ ។ បន្លែទាំងនោះ មានដូចជា សណ្តែកគួ  ត្រប់ ត្រសក់ ល្ពៅ ។



ប៉ុន្តែពេលនេះ អ្នកស្រីកំពុងត្រៀមប្រមូលផលសណ្តែកគួ ។ អ្នកស្រីថា សណ្តែកគួរប្រសិនបើ ផ្លែច្រើន ប្រមូលផលម្តង អាចបាន ប្រហែល ២០០គីឡូក្រាម  ។ ចំណែកតម្លៃវិញ ថ្មីៗនេះ អ្នកស្រីលឺថា ១គីឡូក្រាម ២០០០រៀល ។

ចំណែកការដាំវិញកសិកររូបនេះ លើកឡើងថាមិនពិបាកទេ ប៉ុន្តែអ្វីដែលពិបាកគឺទីផ្សារឡើងចុះមិនទៀង ។ ចំពោះបញ្ហានេះ កសិកររូបនេះ ត្អូញត្អែរ ថាប្រសិនតម្លៃចុះខ្លាំង ការដាំបន្លែ ប្រឈមការជំពាក់បំណុលធនាគារ ដោយសារការលក់បន្លែថោកពេក ។



យ៉ាងនេះក្តី កសិកររូបនេះ មិនបោះបង់ការដាំបន្លែនោះទេ។ ម្យ៉ាងទៀតសម្រាប់តម្លៃក្នុងឆ្នាំនេះ អ្នកស្រីថាថ្លៃគួរសម ដែលអាចលើកកម្ពស់ជីវភាពគ្រួសារល្អប្រសើរ ។



លើសពីនេះ កសិកររូបនេះ សូមឱ្យតម្លៃបន្លែ កុំធ្លាក់ចុះខ្លាំងពេកឱ្យរក្សាតម្លៃដូចបច្ចុប្បន្ន ឬល្អជាងនេះ ដើម្បីលើកស្ទួយជីវភាពកសិករ និងលើកទឹកចិត្តដល់កសិករ ឱ្យដាំដុះបន្លែ ដើម្បីបង្កើនផលិតផលក្នុងស្រុក ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...