Tuesday, June 18, 2019

របៀបទប់កំហឹងខ្លួនឯង



កំហឹង មកពីពាក្យថាខឹង នរណាម្នាក់ ក្នុងរឿងអ្វីមួយ ដែលនាំឱ្យអារម្មណ៍ក្តៅ ឆេះដូចភ្លើង ។ នៅពេលមានកំហឹង កើតឡើង គឺនាំឱ្យប៉ះពាល់ ដល់ភាគីម្ខាង ​ និងខ្លួនឯង ព្រោះមិនអាច គ្រប់គ្រងបាន ។ កំហឹងនេះ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ខ្លួនឯង  នឹងអ្នកដ៏ទៃ ដូចជា ខាត់បង់ទ្រព្យសម្បត្តិ, អាយុជីវិត, ទោសទណ្ឌ, ការងារ,បាត់បង់ការរៀបអាន បងប្អូន មិត្តភក្តិជាដើម ។
ដូច្នោះ ដើម្បីទប់កំហឹង ខ្លួនឯងបាន ត្រូវធ្វើដូចម្តេច?

ខ្ញុំសូមចែករំលែកអារម្មណ៍ខ្លួនឯងខ្លះៗ ៖

ទី១៖ កុំនិយាយច្រើន ព្រោះអាចនាំឱ្យខូចការធំឬ ស្តាយក្រោយ ៖ មានន័យថា បើមានជំលោះពាក្យសម្តី កើតឡើង រវាងភាគីម្ខាងទៀត ហើយយើងពេលនោះ ខឹងខ្លាំង ដូចភ្លើងឆេះ  ។ យើងព្យាយាមកុំនិយាយ ព្រោះការនិយាយកាន់តែច្រើនកាន់តែខុស ដោយសារកំហឹង បាំងមុខ ។ យើងមិនអាចប្រើប្រាស់ស្មារតី វិភាគវែងឆ្ងាយបានឡើយ ។  ចាំពេល អារម្មណ៍ស្ងប់បន្តិច រលត់ភ្លើងកំហឹង ចាំដោះស្រាយ ដោយសន្តិវិធីក៏មិនទាន់យឺតពេលដែរ ។

ទី២៖ ញំាទឹក៖ ការញំាទឹក ធ្វើឱក្នុងខ្លួនយើង ទទួលជាតិទឹក អាចធ្វើអោយអារម្មណ៍​កំពុងឆេះ កាត់បន្ថយបានមួយចំនួន  ហើយព្យាយាមដក ដង្ហើមវែងៗ  ។

បញ្ជាក់៖ បញ្ហានៅក្នុងពិភពលោក យើងនេះ មិនអាចដោះស្រាយ ការប្រើកំហឹងបានឡើយ ។ អ្វីៗក៏ត្រូវ ចរចារ រកដំណោះស្រាយ ដោយសន្តិវិធី សន្តិភាព ក្នុងចិត្ត ។

សូមបងប្អូនជួយ គាំទ្រ វីឌីអូខាងក្រោមនេះផង ។
ដោយគ្រាន់តែទស្សនា នឹងចុច Subscribe  !!
ព្រោះវិឌីអូ ទាំងអស់នេះ បង្ហាញពីជីវភាព ,កសិកម្ម ក្នុងស្រុកយើង ។
MY Channel Name: Nhem Chan
អរគុណ

វីឌីអូ Youtube៖
https://youtu.be/XJjDfKRHdYw
https://youtu.be/7khpDBKn4us
https://youtu.be/R2HVGLRE8pk
- https://youtu.be/7khpDBKn4us
- https://youtu.be/XJjDfKRHdYw
- https://youtu.be/R2HVGLRE8pk
- https://youtu.be/5tziI96gsu4


No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...