Thursday, June 6, 2019

កីឡារលេងប៊ូល ដើម្បីសុខភាព



​កីឡារនាំ មកនូវសុខភាព មិនអាចកាត់ថ្លៃបាន ។ថ្ងៃនេះ ខ្ញុំមកបង្ហាញពីការលេងប៊ូល ដោយសារប្រកួតគ្នា រវាង បងរ៉ា និង លោកពូកង រ៉ាវុធ  ។ កីឡារលេងប៊ូល គឺមានកូនចំនួន ១២ គ្រាប់ ក្នុងម្នាក់ កាន់កូនប៊ូល ៦ ។ 
របៀបលេង​៖ពន្ទុរ ឈ្នះចាញ់ ត្រឹម ១៥ ពន្ទុរ ។ ប្រសិនបើអ្នកណា ទទួលបាន ពន្ទុរ ១៥ មុនជាអ្នកឈ្នះ ហើយការលេង មានចូលឱ្យនៅជិត កូនប៊ី និងវាយគ្រាប់ប៊ូល ណានៅជិតកូនប៊ីជាងយើងចេញ ។

Saturday, June 1, 2019

អ្នកធ្វើការសុំខ្មាស់៖ អ្នកចាក់នំពុម្ភលក់តាមផ្លូវ រកចំណូលបាន មួយថ្ងៃ ១០ម៉ឺនរៀល

សំបុលខ្មៅស្រអែម  រាងស្គម វ័យ ប្រហែល អាយុ ៥០ជាង កំពុងឈរចាក់ នំពុម្ភលក់ ក្បែរស្តុប នៅជិតសាលាបឋមសិក្សា ២ធ្នូ ក្រុងបាត់ដំបង  ។  អ៊ុំស្រី​ បានរៀបរាប់ថា  អ្នកមកទិញហូរហែ ដោយសារចាក់សឹងមិនទាន់ គាត់បន្តថា គាត់ប្រកបមុខរបចាក់ នំពុម្ភលក់ អស់រយៈពេលជាច្រើនឆ្នាំហើយ ។ ចំណែកការលក់វិញ ក៏គ្រាន់បើដែរ ក្នុងមួយថ្ងៃអ៊ុំស្រីលក់ អស់ ប្រមាណ បួន ធុងម្ស៉ៅ បើគិតជាអង្ករអស់ប្រមាណ ៤០ កំបុង  ។  ចំនែក នំមួយអ៊ុំស្រីលក់ ៥០០រៀល  ។  ហើយក្នុងមួយថ្ងៃលក់ ជាមធ្យមប្រហែល ១០ម៉ឺនរៀលដែរ ។
បើតាមអ្នកមកទិញប្រាប់ថា ​នំពុម្ភដែលអ៊ុំស្រី ចាក់​ គឺមានរស់ជាតិឆ្ងាញ់ ហើយពេលរសៀលៗ ពួកគាត់តែងមកទិញនំអ៊ុំស្រីជាញ៉ឹកញ៉ាប់ផងដែរ ។ 
លើសពីការចាក់នំលក់ អ៊ុំស្រី ក៏បានបង្រៀនក្មេងៗ បានពីបីនាក់ អោយចេះ ធ្វើនំពុម្ភ មានរស់ជាតិឆ្ងាញ់ ។  តោះយើងទៅមើលវីឌីអូ ទាំងអស់គ្នា នៅខាងលើ៖

Friday, May 31, 2019

ជំនោរព្រហ្មលិខិត


ប្រវត្តិសាស្រ្តសង្គម ជាតិ ក្នុងរបបប្រល័យពូជ សាសន៍ បានបន្សល់ទុកនូវ ភាពខ្លោចផ្សា នៃជីវិតយុវជន របស់ខ្ញុំ  ។ ខ្ញុំក៏ដូចជា បងប្អូនជនរួមជាតិទាំអស់ដែរ  ។ ខែ្សជីវិត ដែលស្ថិត នៅក្រោមអំណាច ផ្តាច់ការ សាហាវព្រៃផ្សៃ    ដែលមិនអាចពណ៌នាបាន ។  ពេលនោះហើយមាតុភូមិ អង្គរជាទីស្នេហា ត្រូវបាន ធ្លាក់លិច លង់ក្នុងព្យុះមហន្តរាយ ក្លាយជាពិភពនរក  ដោយស្រោចស្រពទៅដោយ គុំនំសងសឹកទាំងល្ងង់ខ្លៅ រកទីបំផុតគ្មាន ។ ជីវិតប្រជាជនរាប់លាននាក់ ពិសេសកវីនិពន្ធ, អ្នកប្រាជ្ញ, អ្នកចេះដឹង, ត្រូវបានគេយកទៅប្រហា ដោយគ្មានត្រាប្រណី ។

តើពួកគេធ្វើដើម្បីអ្វី?
ស្រមោលខ្មៅ បាំងជិតអស់រយៈពេល បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ទើបអារម្មណ៍ខ្ញុំហាក់បីដូចជាងើបពី សុបិន ។ ខ្ញុំ ឮសូរ សន្ធឹកផ្គរលាន់ពីទិសបូព៌  ខ្ញុំទៅជាស្រឡាំងកាំង ព្រោះព្រះអាទិត្យក្រហមឆ្អិនឆ្អៅដដែល ។ ឱមហាលោតផ្លោះ មហាជឿនលឿន ខ្ញុំធ្លាប់ស្គាល់ហើយ!  ។  ពេលនេះ ជួងចិត្តខ្ញុំរំភើប ញាប់ញ័រ ស្ទើរក្រឡាប់ប្រថពី  ខ្ញុំក្រឡេកទៅឃើញកងទព័វៀតណាម ព្រោងព្រាត កំពុងដេញទ័ពបីសាចខ្មែរក្រហម ។ ពេលនេះខ្ញុំ និងប្រជាជនមួយចំនួនធំ កំពុងតែស្រូតកាត់នៅ តំបន់ខ្លាស៊ីសាច់ ដែលស្ថតិនៅចន្លោះ គោកពោន និង ព្រៃដំរី ។


           ទីរួមខេត្តបាត់ដំបង ត្រូវរំដោះ ថ្ងៃទី ១៣ មករា ឆ្នាំ ១៩៧៩ តែតំបន់ដែលខ្ញុំ រស់នៅ គឺស្ថិតនៅតំបន់ប្រទាញ់ប្រទង់គ្នានៅឡើយ ។យប់នេះ ភ្លៀងធ្លាក់ដូចគេ ហែកមេឃ ។រីឯផ្គរលាន់ គ្រហឹមគ្រឹមៗ ឆ្លើយតបទៅនឹងស្នូរកាំភ្លើងធំ លាន់ឮ ស្ទើរបែកក្រដាសត្រចៀក ។ ខ្ញុំអង្គយត្របោម ក្បាលជង្គង់ សញ្ជឹងគិត តើអាត្មាអញ ត្រូវរកវិធីណា ?  បើរស់នៅជាមួយពួកបីសាច់ គឺមិនខុសពីស្ថាននរក  ឡើយ  ហើយបើទៅរស់នៅជាមួយ វៀតណាម វាសនាមិនដឹងយ៉ាងណា?

ខ្ញុំពីចារណា ហើយពិចារណាទៀត រកវិធីដោះស្រាយ ។  ខ្ញុំអង្គុយសំកុក មើលផ្លេកបន្ទោរ ចាំងឆ្វេវឆ្វាយ យ៉ាងក្រេវក្រោធឥតឈប់ឈរ  ហាក់ដូចជា គំរាមកំហែងខ្ញុំ មិនឱ្យទៅណាបានឡើយ ។ នៅក្បែរខ្ទមខ្ញុំ ក៏មិនខុសពីរូបខ្ញុំដែរ ។ គេម្នាក់ៗសុទ្ធតែស្វែងយល់ដោយខ្លួនឯង ។  ។រីឯ ជនមួយចំនួន ប្រហែលគេគិតឃើញរឿងអ្វីមួយ  ក៏នាំគ្នាវេចបងវេច ចាក់ចេញទាំង កណ្តាលភ្លៀង ។
(ត)

Wednesday, May 29, 2019

រឿង កញ្ជ្រោង និង ផ្លែទំពាំងបាយជូ

នាថ្ងៃមួយ មានកញ្ជ្រោងមួយក្បាល ដាច់សង្វែង កំពុងស្រេកឃ្លានអាហារ ក៏ប្រទះឃើញផ្លែទំពាំងបាយជូ  ។ សូមស្តាប់សាច់រឿងនេះ​ខាងលើដូចតទៅ៖

Monday, May 27, 2019

រឿង៖និយាយស្រួល ពេលធ្វើទើបពិបាក



ការនិយាយ គឺមិនពិបាកនោះទេ ដោយសារតាមការគិត រៀនទ្រឹស្តី ហើយយកមកនិយាយ ប៉ុន្តែការធ្វើអោយចេញលទ្ធិផលគឺជារឿងពិបាក នឹងត្រូវជួបឧបសក្គជាច្រើន ។ ដូច្នោះកិច្ចការទាំងឡាយ រមែងឱ្យយើងគ្រប់គ្នា ចេះតស៊ូ ដើម្បីជំនះឧបសក្គ ហើយទទួលបានជោគជ័យ ។
សូមស្តាប់សាច់រឿងខាងក្រោមដូចតទៅ៖ 


ថ្ងៃមួយ បណ្តាក្រុមកណ្តុរទាំងអស់ បានមកជួបជុំគ្នា ពិភាក្សាអំពីរឿងឆ្មា ។ កណ្តុរចាស់មួយក្បាល បាននិយាយថា៖

ពួកយើងត្រូវរក មធ្យោបាយ ដើម្បីគេចពីសត្វឆ្មាឱ្យបាន  វាស៊ីពួកយើងអស់ច្រើន ណាស់ តើពួកយើងគួរធ្វើដូចម្តេចទៅ? ពេលនោះ មានកណ្តុរតូចមួយ បានក្រោកឈរឡើង រួចនិយាយដោយក្តីអំនួតថា« បងៗទាំងអស់គ្នាសុទ្ធតែដឹងថា សត្វឆ្មានោះ គឺពូកែខាងលប ឆ្មក់ស្ងាត់ៗ  ។ ដូច្នោះយើងមិនងាយនឹង  ទាន់សម្រឹបជើងវាទេ ជាហេតុពិបាកនឹងគេចខ្លួនខ្លាំងណាស់  អញ្ចឹងមានតែនាំគ្នាទៅចងកណ្តឹង នៅកឱ្យឆ្មានោះទៅ !! ធ្វើដូច្នោះពួកយើងអាចលឺសម្រឹប ពេលវាចូលមកក្បែរ ហើយក៏ អាចរតទាន់ពេលវេលាផងដែរ ។

កណ្តុរទាំងអស់ក៏ស្រែកយល់ព្រម ទាំងអស់គ្នា៖ ឯងពិតជាឈ្លាសវៃមែន  អញ្ចឹងពួកយើងនាំគ្នា ទៅដាក់កណ្តឹងឱ្យឆ្មាតែម្តងទៅ !!
ស្រាប់តែពេលនោះ កណ្តុរចាស់មួយក្បាលមានគំនិត ជ្រៅជាងគេ បាននិយាយឃាតឡើង ៖  ឈប់សិន គំនិតរបស់ឯងពិតជាល្អណាស់  ប៉ុន្តែនរណា ហ៊ានទៅចង កណ្តឹងនៅនឹងកឆ្មាទៅ ?  ពេលលឺដូច្នោះពួកសត្វកណ្តុរ ឈរសម្លឹងមុខគ្នា ឡិងឡង់ ហើយពោលព្រមគ្នាឡើង ៖ អើ មែន អញ្ចឹងតើនរណា ជាអ្នកចងកណ្តឹង នៅនឹងកឆ្មាទៅ ។

គំនិតគួរពិចារណា៖ «និយាយស្រួល ធ្វើទើបពិបាក»

ដកស្រង់រឿងចេញពីសៀវភៅ៖ រឿងនិទាន អ៊ីសុប

My weekend at home


Thursday, May 23, 2019

បណ្តាញទូរស័ព្ទចល័តនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបកំពុងផ្អាកការបញ្ជាទិញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei


បណ្តាញទូរស័ព្ទចល័តនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបកំពុងផ្អាកការបញ្ជាទិញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនដើម្បីរារាំងការចូលប្រើបច្ចេកវិទ្យារបស់អាមេរិក។

យោងតាមការចុះផ្សាយ សារព័ត៌មាន CNN
Vodafone (VOD) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេទីពីររបស់ពិភពលោកបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានផ្អាកការបញ្ជាទិញមុននៅចក្រភពអង់គ្លេសសម្រាប់ស្មាតហ្វូន Huawei Mate 20X (5G)
​ក្រុមហ៊ុនដឹកជញ្ជូនធំបំផុតរបស់ចក្រភពអង់គ្លេស EE ក៏កំពុងពន្យារពេលការដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei ផងដែរ។ ​
ប្រតិបត្តិករទូរស័ព្ទចល័តកំពូលរបស់ជប៉ុនបានចាត់វិធានការស្រដៀងគ្នានេះជាមួយនឹងឧបករណ៍មួយទៀតគឺ Huawei P30 Lite កាលពីថ្ងៃពុធ។ ទូរស័ព្ទនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅក្នុងប្រទេសនេះនៅចុងខែនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Docomo លោក Yoshikumi Kuroda បាននិយាយថាក្រុមហ៊ុនទូរគមនាគមន៍ជប៉ុនឈានមុខគេ NTT Docomo បានប្រកាសថាខ្លួនបានបញ្ឈប់ការកក់ទុកសម្រាប់ទូរស័ព្ទហើយកំពុងពិនិត្យមើលផលប៉ះពាល់នៃការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនគូប្រជែង KDDI (KDDIF) និងក្រុមហ៊ុន SoftBank Corp (SFBTF) បាននិយាយថាពួកគេនឹងពន្យារពេលការចេញលក់ទូរស័ព្ទ Huawei ថ្មី។

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...