Tuesday, July 18, 2017

ក្បួនដាក់ឈ្មោះកូនចៅ តាមថ្ងៃកើត


​ឈ្មោះមនុស្សម្នាក់ៗ មិនត្រឹមតែសំគាល់ លើអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ  គឺថែមទាំងមានអត្តន័យ ទៅតាមពេលវេលាថ្ងៃកើត ។ ដូច្នោះប្រសិនបើ ចង់អោយឈ្មោះបុត្រធីតា របស់លោកអ្នក មានអត្តន័យល្អ សម្រាប់ជាឧបនិស្ស័យ នៅពេលពួកគេធំឡើង ។

ថ្ងៃនេះយើងសូមនែនាំលោកអ្នក អំពីក្បួនដាក់ឈ្មោះកូនតាមថ្ងៃកើត ដែល


បានដកស្រង់ពីសៀភៅ«ពិធីរៀបអាពា៍ពិពាហ៍ខ្មែរ» ភាគ១ ។ យោងតាមសៀវភៅនេះ ក្បួនតាំងឈ្មោះមានច្រើនយ៉ាង ដូចជាទក្សាបករណ៍ លេខសាស្រ្ត អាយតនៈ ៦មហាភូត ជាដើម។  ក្បួនតាំងឈ្មោះនេះរៀបរៀងតាមក្បួនទក្សាបករណ៍ សម្រាប់ការប្រសូត ក្នុងថ្ងៃទាំង៧ ។

វិធីសាស្រ្ត បង្កើតអោយ​មនុស្សជាទីស្រលាញ់មានភាពរីករាយ



ការបង្កើតភាពរីករាយ ដល់នរណាម្នាក់ ពិសេសមនុស្សជាទីស្រលាញ់ កំពុងពិបាកចិត្ត ឬ កើតទុក្ខ ប្រែមកអោយគាត់ កាត់បន្ថយ អាចបំភ្លេចទុក្ខកង្វល់ បាន គឺជារឿងមួយដែល ល្អ ដូចបានធ្វើបុណ្យ យ៉ាងធំធេងបំផុត ។ ដូច្នោះខាងក្រោមនេះ ជាវិធីសាស្រ្ត ខ្លះៗ ដើម្បីជួយដល់អ្នកដទៃ ឬមិត្តភក្តិ មនុស្សជាទីស្រលាញ់ អាចបំភ្លេចក្តី កង្វល់នានា ។

 1. ញញឹម ៖ ការញញឹម គឺជាកម្លាំងម្យ៉ាង ធ្វើអោយមនុស្សជុំវិញខ្លួន បាត់ការនឿយហត់ ក្តីទុក្ខមួយចំនួន។
 2. ស្តាប់រឿងរ៉ាវ របស់គាត់ដោយ យកចិត្តទុកដាក់ ។
 3. និយាយយ៉ាងណា កុំអោយគាត់មានអារម្មណ៍ឯកា ។
 4. មើលទេសភាព៖ នាំគាត់ទៅមើលទេសភាព ស្អាតៗ ពណ៌បៃតង ឬផ្កា មានពណ៌ចម្រុះ ឬទៅក្បែរមាត់ទឹក មានខ្យល់បកតិចៗ។

5. ចំអិនអាហារ ឱ្យគាត់ញុំា ។
6. និយាយរឿង កំប្លែង ហើយសើច
 7. សរសេរ អ្វីក្នុងចិត្ត ទៅកាន់មនុស្សជាទីស្រលាញ់

 8. អោយគាត់អានសៀវភៅ ណាដែលចូលចិត្ត
 9. និយាយ សរសើរ លើកកម្លាំងចិត្ត និងនិយាយអ្វីៗ ដែលគាត់បានធ្វើល្អៗ
10. ផ្តល់ការអោប ដោយភាពស្មោះត្រង់
 11. និយាយដោយ ទឹកចិត្តស្មោះត្រង់ ថា ខ្ញុំ ចូលចិត្ត ឬស្រលាញ់ គាត់

12. ជួយគាត់ អោយមានភាពតស៊ូ និងខិតខំប្រឹងប្រែង ចំពោះឧបសគ្គ 
13. យើងត្រូវគិតថា មានមោទនភាពចំពោះ គាត់
14. នាំគាត់  ធ្វើកិច្ចការអ្វីម្យ៉ាង ដាំផ្កា ដើមឈើ សំអាតផ្ទះ ។

Friday, July 14, 2017

ម្ចាស់សៃឡូ ព្រម​ទិញកសិកផល ក្នុងតម្លៃ ៣.៤ បាត បន្ទាប់ពីកសិករបិទផ្លូវតវ៉ា


 រូបកោះសន្តិភាព

ម្ចាស់សៃឡូ ព្រមទទួលទិញកសិផល ប្រមាណ ៣.៤ បាត់ បន្ទាប់ពីរកសិកធ្វើការបិទផ្លូវ នៅស្រុកកំរៀង កាលពីថ្ងៃទី ១៣  កក្កដា ដោយតម្លៃពោតថោក និងលក់មិនចេញ ។ ក្រោយមកអភិបាលភិបាលខេត្តបាត់ដំបង កោះប្រជុំជាបន្ទាន់ ជាមួយ ស្រុកទាំង១៤ និងម្ចាស់សៃឡូ ដើម្បីរកច្រកចេញ តម្លៃទីផ្សារកសិផលរបស់កសិករ នៅថ្ងៃទី ១៤ កក្កដា នៅសាលាខេត្តបាត់ដំបង ។

យោងតាម Page facebook រដ្ឋបាលសាលាខេត្តបាត់ដំបង អោយដឹងពីលទ្ធផលក្នុងកិច្ចប្រជុំនោះថាម្ចាស់សៃឡូ យល់ព្រមទទួលទិញពោតពីកសិករក្នុងតម្លៃ ៣.៤ បាតសម្រាប់ពោតស្ងួតដែលមានសំណើមក្រោម ៣០ ។
បន្ទាប់ពី ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិភាក្សាជាមួយរដ្ឋបាលក្រុង ស្រុក និងម្ចាស់សៃឡូ ដែលប្រមូលទិញកសិផលនៅក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើតម្លៃទីផ្សារកសិផល ពោតក្រហម ជូនដល់ប្រជាកសិករ ។

លើសពីនេះម្ចាស់សៃឡូបង្ហាញពីមូលហេតុដែលពួកគេ មិនបានទិញពោតពីកសិករ ឬទិញក្នុងតម្លៃថោក ដោយសារ បញ្ហាសំខាន់ដែលខាងអាជីវករម្ចាស់សៃឡូលើកឡើងគឺបញ្ហាខ្វះឡសម្ងួតពោត បើសិនជាពោតស្ងួតគឺមានតម្លៃ និងមានទីផ្សារ និងមួយទៀតគឺដោយសារតែការនាំចេញទៅថៃ មានច្រើនធ្វើឲ្យចាល់ ព្រោះការលក់ចេញរបស់ពួកគាត់គឺថៃជាអ្នកទិញ  ហើយបញ្ហាមួយទៀតដែលកសិករលក់បានតម្លៃទាប គឺមកពីកសិករឆាប់ធ្វើការប្រមូលផល មានន័យថាប្រមូលផលពោតមិនទាន់គ្រប់អាយុនៃការប្រមូលផល និងមានភ្លៀងច្រើនធ្វើឲ្យគុណភាពពោតមិនសូវបានផលល្អ ។


 ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានទទួលយកសំណូមពរមួយចំនួនរបស់អាជីវករ ដែលជាម្ចាស់សៃឡូ ទាក់ទងរឿងឡសម្ងួត និងរឿងសុំពន្យាសេអូរ គឺសុំឲ្យសហការជាមួយលោកឧកញ៉ា ភូ ពុយ ចំណែករឿងការនាំចេញនៅមាត់ច្រក និងទំនាក់ទំនងជាមួយភាគីថៃ ខេត្តនឹងធ្វើប្រជុំ នឹងសុំគោលការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ ។


សូមបញ្ចាក់ថា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង  បានកោះហៅប្រជុំបន្ទាន់ថ្ងៃទី១៤ កក្កដា នេះ ដើម្បីរកដំណោះស្រាយទីផ្សារកសិផល ដែលជាការឆ្លើយតបទៅតាមសំណូមពររបស់កសិករ ដែលបានធ្ចើបាតុកម្មតវ៉ាបិទផ្លូវកាលពីរសៀលថ្ងៃទី១៣ កក្កដា ស្ថិតត្រង់ចំណុចឃុំតាក្រី ស្រុកកំរៀង ។
អ្នកដែលត្រូវចូលរួមប្រជុំ អភិបាលគ្រប់ស្រុក និងឈ្មួញកណ្ដាល ឬថៅកែទិញ,លក់កសិផលធំៗ នៅក្នុងខេត្តបាត់ដំបង។

Friday, July 7, 2017

ពាក្យសម្តី១៣ចំនុច នាំមកសេចក្តីសុខ


ប្រភពgoogle:រូបតំណាង















ពាក្យសម្តីគឺជាឱសថ ព្យាបាល បន្សាបកំហឹង  និងនាំមកសន្តិភាព ប៉ុន្តែពាក្យសម្តីក៏ជាអាវុធ  នាំមកនូវជំលោះ គ្រោះថ្នាក់  កើតសង្គ្រាម ។  ដូច្នោះ ធ្វើដូចម្តេច ដើម្បីអោយការនិយាយ ទទួលបានផលប្រយោជន៍ សេចក្តីសុខ ។
ខាងក្រោមនេះ ជាចំនុចៗ សម្រាប់អនុវត្តន៍៖


1. និយាយជាមួយម្តាយ ដោយក្តីស្រលាញ់

2. និយាយជាមួយឪពុក ដោយសេចក្តីគោរព

3. និយាយជាមួយភរិយា ដោយសេចក្តីស្មោះត្រង់

4. និយាយជាមួយបងប្អូនស្រី ដោយសេចក្តីស្រលាញ់

5. និយាយជាមួយកូន ដោយសេចក្តីអំណរ

6. និយាយបងប្អូនប្រុស ដោយសេចក្តីស្មោះអស់ពីចិត្ត

7. និយាយជាមួយសាច់ញាតិ ដោយសេចក្តីយល់ចិត្តថ្លើម

8. និយាយជាមួយ មិត្តភក្តិដោយសេចក្តីរីករាយ

9. និយាយជាមួយ មន្រ្តី ដោយសេចក្តីថ្លៃថ្នូរសុភាពរាបសា

10. និយាយជាមួយ អ្នកលក់ដូរ ដោយសេចក្តីម៉ត់ចត់

11. និយាយជាមួយ អតិថជនដោយសេចក្តីស្មោះត្រង់

12. និយាយជាមួយ បុគ្គលិក ដោយសេចក្តីគួរសម

13. និយាយជាមួយ អ្នកនយោបាយ ដោយសេចក្តីប្រុងប្រយ័ត្ន

Tuesday, July 4, 2017

សត្វស្លាបក្នុងតំបន់ព្រែកទាលរងការបាត់បង់

មន្រ្តី និងសហគមន៍ ឃុំកោះជីវាំង លើកឡើងថា ប្រភេទសត្វស្លាប ក្នុងតំបន់អភិរក្សព្រែកទាល រងការបាត់បង់ ដោយសារភ្លើងឆេះព្រៃ និងរាំងស្ងួតកាលពីឆ្នាំ ២០១៦កន្លងទៅ ។ ម្យ៉ាងទៀតតំបន់នោះគឺជាកន្លែង ទាក់ទាញភ្លៀវទេសចរ ដំណើរកំសាន្ត ទស្សនាពពួកសត្វផ្សេងៗ ផងដែរ ។

លោក ហ៊ុន រដ្ឋា ប្រធានគណៈកម្មកាសហគមន៍ឃុំកោះជីវាំង ប្រាប់ថាបច្ចុប្បន្ននេះ សត្វរស់នៅតំបន់ព្រែកទាល គឺមានការបាត់បង់ដោយសារ ភ្លើងឆេះព្រៃ  ភាពរាំងស្ងួត  កាលពីឆ្នាំមុន  ធ្វើអោយសត្វទាំងអស់ ផ្លាសទីទៅកន្លែងផ្សេងៗ ។

លោក បន្តថាក្នុងឆ្នាំភ្ងៀវទេសចរណ៍ ហាក់មិនសូវមាន ដោយធម្មជាតិនៅទីរងការបាត់ដំបង រយៈកាលកន្លងទៅ ។ម្យ៉ាងទៀត លោកថាដោយសារមានសម្លេងកាណូត ច្រើន ធ្វើអោយសត្វចាក់ចេញពីកន្លែងធ្លាប់រស់ផងដែរ ។

ចំណែក លោក គុយ អាន ជំទប់ទី១នៃ ឃុំកោះជីវាំងថ្លែងទទួលស្គាល់ថា សត្វស្លាប តំបន់ព្រែកទាលរងការបាត់បងមែន  ។តែក្រៅពីនេះ លោកថាការងារ នៅលើបរិស្ថានបរិស្ថាន ។ ម្យ៉ាងទៀតកន្លងទៅលោកថាឃុំធ្លាប់បានស្នើរអោយដាក់តំបន់នោះ ជាតំបន់អេកូទេសចរណ៍ សម្រាប់ឃុំដែរ ។

ទាក់ទងបញ្ហានេះ លោក ឡុង ខេង នាយកគ្រប់គ្រងតំបន់ស្នូលព្រែកទាល់ ទទួលស្គាល់ថាពិតជាមានករណីកើតឡើងមែន ដែលធ្វើអោយរងផលប៉ះពាល់ដល់សត្វស្លាប ។ តែលោកថាក្រុមអភិរក្សក៏បានយកចិត្តទុកដាក់ទប់ស្កាត់ ដើម្បីរក្សាពូជសត្វស្លាបកុំអោយបាត់បង់បន្តទៀត និង ទាក់ទាញទេសចរណ៍ផងដែរ។ ម្យ៉ាងទៀត លោកក៏សូមអោយមានការចូលរួមពីមន្រ្តីឃុំ និងសហគមន៍ផងដែរ ក្នុងការការពារកុំអោយបាត់បង់សត្វក្នុងតំបន់នោះ ។

ព្រែកទាល់ដែលជារមណីយដ្ឋានអេកូទេសចរណ៍ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសត្វស្លាបកម្រនិងជិតផុតពូជមួយនៅអាស៊ី។សត្វស្លាបដែលជិតផុតពូជទាំងនោះរួមមាន ត្រដក់ធំ ពពូលទឹក ទង់ ត្រយ៉ង ស្មោញ និងរនាលពណ៌ជាដើម។
ទោះយ៉ាងណា លោក ហ៊ុន ដ្ឋារទ្ធ ប្រធានគណៈកម្មកាសហគមន៍ឃុំកោះជីវាំង សំនូមព័រ អោយមានការបង្កើតសហគមន៍ទេសចរណ៍ ដើម្បីប្រមូលចំណូល យកអភិវឌ្ឍន៍ ក្នុងឃុំ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០១ ដំបន់ស្នូលព្រែកទាល់ដែលមានទំហំប្រមាណ ២១ ៣៤២ ហិចតាត្រូវបានកំណត់ជាតំបន់អភិរក្សសត្វស្លាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១៥តំបន់នេះក៏ ទទួលស្គាល់ថាជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិផងដែរ៕

Friday, June 30, 2017

ការដោះស្រាយភាពតានតឹង ក្នុងអារម្មណ៍នៅពេលជួបឧបសគ្គ

មនុស្សគ្រប់គ្នារស់នៅប្រចាំថ្ងៃ តែងតែជួបបរិស្ថាននៅជុំវិញខ្លួន ឬជួបឧបសគ្គ នាំអោយអារម្មណ៍ប្រែប្រួលទៅជា ខឹងក្រោធ សោកសៅ អស់សង្ឈឹម ហើយករណីបែបនេះ ធ្វើអោយយើង មានការកានតឹង ផ្នែកផ្លូវចិត្ត ដូចជា ស្មុកស្មាញ គិតអីមិនចេញ ធ្វើអោយរាងកាយមិនរហ័សរហួន ទៅជាខ្ជិល ។


ប្រសិនបើជួបបញ្ហាបែបនេះ យើងបណ្តោយអោយ មិនរកវិធីដោះស្រាយ នាំអោយកើតទៅជាជំងឺស្រ្តេស នាំអោយប៉ះពាល់សុខភាពរាងកាយ ដោយមិនដឹងខ្លួន ។
ខាងក្រោមនេះជាវិធីសាស្រ្តងាយៗ ដោយសម្រាប់អនុវត្តន៍ អោយយើងមានភាពប្រសើរឡើងវិញ៖

1, អានសៀវភៅ៖ ព្យាយាមអានសៀវភៅ ណាដែលយើងចូលចិត្ត ព្រោះថាការអានសៀវភៅធ្វើអោយអារម្មណ៍ស្ងប់ និងអាចស្វែងរកចំនេះដឹងថ្មីៗ ជាផ្លូវដោះស្រាយដោះស្រាយបញ្ហាដែលយើងកំពុងជួបក៏ថាបាន។

2, ការដកដង្ហើមចេញចូលវែងៗ៖ការប្រើចលនាដង្ហើម ចេញចូលក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាអាចធ្វើអោយបេះដូង មានចលនាល្អ ចំណែកខួរក្បាលវិញ ធ្វើអោយប្រពន្ធប្រសាទ ទទួលបានខ្យល់ឧស៊ីនសែនគ្រប់គ្រាន់ ។ ម្យ៉ាងទៀតការធ្វើបែបនេះ គួរទៅរកកន្លែង ដែលមានទេសភាព បៃតង និងមានខ្យល់អាកាសល្អ។

3,រកមិត្តភក្តិស្និទ្ធជជែកលេង៖ ការជជែកលេង ពីនេះពីនោះ នាំអោយបង្កើតបរិយាកាល រីករាយ ហើយអាចបំបាត់ក្តីកង្វល់នានា ដោយមិនដឹងខ្លួន ។

4, ហាត់ប្រាណ៖ ការលេងលេងកីឡា បាលទាត់ បាលទះ ឬកីឡាផ្សេងៗ ទៀត សុទ្ធតែធ្វើអោយរាងកាយយើងរឹងមាំ។ ម្យ៉ាងទៀត សកម្មភាពរត់ តិចៗ ក្នុងមួយថ្ងៃយ៉ាងហោច ១៥ នាទី ពេលល្ងាច ឬពេលព្រឹក គឺជួយអោយបេះដូង មានមានចលនាល្អ ឬហែលទឹក ទាំងនេះធ្វើអោយផ្លូវចិត្តយើងរឹងមាំ មិនងាយប្រតិកម្មអារម្មណ៍ ជាមួយនិងបរិស្ថានជុំវិញខ្លួនឡើយ ។

5, មានគោលដៅសម្រាប់ជីវិតខ្លួនឯង៖ មនុស្សម្នាក់ៗតែមានគោលដៅ ក្តីស្រមៃរាងៗខ្លួន ប៉ុន្តែគោលដៅ និងក្តីស្រមៃទាំងអស់នោះ អាចក្លាយជាការពិត អាស្រ័យលើកម្មភាពប្រចាំថ្ងៃ ។ តើសកម្មភាពប្រចាំថ្ងៃទាំងនោះ ឆ្ពោះទៅរកគោលដៅ និងក្តីស្រមៃនោះដែរទេ? ប្រសិនបើមានយើងមាន គោលដៅ ក្តីស្រមៃ និងកំពុងមានសកម្មភាព គឺជាការជំរុញទឹកចិត្ត កម្លាំងចិត្ត ការព្យាយាមតស៊ូ ដើម្បីគោលដៅ និងក្តីស្រមៃ ដោយមិនបានផ្តេកផ្តួល និងឧបសគ្គ នាំអោយយើងខ្វាយខ្វល់ តានតឹងក្នុងអារម្មណ៍ ព្រោះគិតថាគ្រាន់តែជារឿងធម្មតា សម្រាប់ជីវិតមនុស្ស ។

សូមបញ្ជាក់ នៅពេលមានអារម្មណ៍តានតឹង ឬ បាក់ទឹកចិត្តរឿងអ្វីមួយកុំព្យាយាម ផឹកស្រាដើម្បីបំបាត់ក្តីកង្វល់ អោយសោះ ព្រោះកាន់តែធ្វើអោយខួរក្បាលយើងស្ពឹក ឬបំភ្លេចក្តីកង្វល់បានតែមួយគ្រាប៉ុណ្ណោះ មិនអាចជួយអ្វីបានប្រសើរឡើយ ។ ម្យ៉ាងទៀត ធ្វើអោយខូចសុខភាព ខ្លួនឯងថែមទៀតផង ។

​បញ្ហាប្រឈមរបស់កុមារ រស់នៅរើសសម្រាមក្នុងទីលានចាក់សម្រាម

កុមារតាមឪពុកម្តាយ ទៅរើសសម្រាម នៅទីលានចាក់សម្រាម ក្នុងសង្កាត់ចំការសំរោង នៃក្រុងបាត់ដំបង ត្រូវបានគេមើលឃើញថាមានបញ្ហាប្រឈម ដូចជាការបាត់បងការសិក្សា បរិភោគអាហារគ្មានអានាម័យ ពិសេសសុខភាព ។ បញ្ហានេះ ដោយអាណាព្យាបាលរបស់ពួកគេ មានជីវភាពក្រីក្រ ការរស់នៅពឹងផ្នែក ការរើសអេតចាយ ដើម្បីជីវភាពប្រចាំថ្ងៃ។


រាងស្គមខ្ពស់បន្តិច កុមារអាយុជាង ១០ ទើបមកពីរើសអេតចាយ ក្នុងគំនរសម្រាម បានរៀបចំខ្លីៗ ការមករស់នៅទីជាទម្លាមទៅហើយ។ កុមារនោះបន្តថា ខ្លួនរៀនបានថ្នាក់បឋមប៉ុណ្ណោះ ហើយក៏បោះបង់ការសិក្សា ដោយសារគ្រួសារក្រពេក ក៏មករើសសម្រាម ជាមួយគ្រួសារគ្រាន់បានលុយខ្លះ សម្រាប់ចាយ ។

ចំណែកកុមារ ម្នាក់ទៀត រ៉ានី អាយុ ១២ ឆ្នាំ បច្ចុប្បន្ននេះរៀនថ្នាក់ទី៦ ក្រៅពីទំនេរពីការសិក្សា កុមាររូបនេះមកទីលានចាក់សម្រាមរើសអេតចាយ ដើម្បីបានលុយបន្តិចបន្តួច យកអោយម្តាយ ពីការលក់អេតចាយ ។ កុមាររូបនេះបន្តថា មួយរយៈនេះ ឈប់រើសហើយ យកពេលរៀននៅសាលា និងក្នុងអង្គការcomped ។

រីឯយុវជន វ័យជាង ២០ឆ្នាំ ក៏ជាអ្នករើសអេតចាយ នៅទីនោះដែរ មើលឃើញថា មានគ្រួសារជិត១០ ដែលរស់នៅពឹងផ្អែកមុខរបរើសអេតចាយ លើគំនរសម្រាម ហើយគ្រួសារទាំងអស់ក៏មានកូន មកជាមួយដើម្បីជួយរើសឪពុកម្តាយ ។ យុវជនរូបនេះ មើលឃើញថា កុមារអាចមានការប៉ះពាល់ច្រើន ចំពោះសុខភាព និងការរៀនសូត្រ ព្រោះទីនោះផ្សែង សត្វរុយច្រើន គឺកខ្វក់ណាស់ ។ យុវជនរូបនេះ បន្តថាគ្មានអ្នកណា ចង់ធ្វើបែបនេះទេ តែដោយសារក្រ គឺដើម្បីក្រព្រះ ។

ទាក់ទងករណីនេះ កញ្ញា ស៊ន ស៊ីណា បុគ្គលិកគម្រោង នៃអង្គការ Comped ដែលមានទីតាំងក្បែរកន្លែងចាក់សម្រាម ហើយជួយដល់កុមារក្រីក្រ ផ្តល់អាហារ រៀនភាសាអង់គ្លេស និងការសម្អាតដល់កុមារ ។ កញ្ញារៀបរាបថាមានកុមារ ២០នាក់ មកតាមគ្រួសារ រើសអេតចាយ ។ កញ្ញាថា អង្គការបានផ្តល់ អាហារសម្រាប់កុមារ តាមវេនព្រឹក និងល្ងាច។
«យើងត្រូវទៅដើររកគាត់នៅកន្លែងរើសសម្រាម អោយមកញាំអីនៅនេះ ងូតទឹកអោយគាត់ សម្អាតខ្លួន តែនៅពេលរួច គាត់ទៅរើសអេតចាយលើគំនរសម្រាមដដែល ហើយពេលខ្លះគាត់មុតអំបែងកែវ ខ្ញុំនាំគាត់មកលាបថ្នាំអោយទៅ គួរអោយអាណិតណាស់ ។»

លើសពីនេះ លោក យាត កំសាន្ត មន្រ្តីសម្របសម្រួលអង្គការលីកាដូ យល់ថាបច្ចុប្បន្ននេះ កុមារមួយចំនួន នៅតែមានការរំលោភបំពានលើសិទ្ធិរបស់ពួកគេ ដូចជាការរំលោភបំពានផ្លូវភេទ កម្លាំងពលកម្ម ។ លោកថាហេតុផលសំខាន់គឺ ដោយសារជីវភាពគ្រួសារ។ ដូច្នោះលោកថា ដើម្បីអោយកុមារទទួលបានសិទ្ធិរបស់ខ្លួន អាណាព្យាបាល សហគមន សង្គមស៊ីវិល និង មន្រ្តីពាក់ព័ន ត្រូវតែចូលរួមបន្ថែមទៀត ពិសេសអាព្យាបាលត្រូវយកចិត្តទុកដាក់ដល់ក្មេងៗ អោយបានល្អប្រសើរ ដើម្បីក្លាយជាទំពាងស្នងឬស្សី។

ប៉ុន្តែយ៉ាងណា លោក ភួង សិទ្ធ ប្រធានការិយាល័យសុខុមាលភាពកុមារ នៃមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ធ្លាប់បានថ្លែងក្នុងកម្មវិធីសន្ទនាមតិកន្លងទៅថា មន្ទីរ និងអ្នកពាក់ព័ន បានខិតខំលើកកម្ពស់សិទ្ធកុមារ ការពារកុមារ រហូតនៅថ្នាក់ឃុំសង្កាត់ជាដើម ។ ប៉ុន្តែលោកទទួលស្គាល់ កុមារមួយចំនួននៅតែមានការ រំលោភសិទ្ធិរបស់ពួកគេ ដោយសារកត្តាជីវភាពគ្រួសារ តែមន្ទីរនឹងខិតខំយកចិត្តទុកដាក់បន្ថែមទៀត ។

សូមបញ្ជាក់សិទ្ធិកុមារទូទៅមាន សិទ្ធិទទួលបានសេចក្តីត្រូវការមូលដ្ឋានសម្រាប់រស់នៅ អាហារ ទីជំរក សំលៀកបំពាក់ ការថែទាំសុខភាព សិទ្ធិក្នុងការរៀនសូត្រដោយសេរីនៅសាលាបឋមសិក្សា,សិទ្ធិក្នុងការការពារពីការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច ឬការងារណាមួយដែលរំខានដល់ការរៀនសូត្រ ឬប្រកបដោយគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរាងកាយ សតិអារម្មណ៍ និងការវិវត្តន៍ក្នុងសង្គម ។

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...