Friday, June 30, 2017

ការដោះស្រាយភាពតានតឹង ក្នុងអារម្មណ៍នៅពេលជួបឧបសគ្គ

មនុស្សគ្រប់គ្នារស់នៅប្រចាំថ្ងៃ តែងតែជួបបរិស្ថាននៅជុំវិញខ្លួន ឬជួបឧបសគ្គ នាំអោយអារម្មណ៍ប្រែប្រួលទៅជា ខឹងក្រោធ សោកសៅ អស់សង្ឈឹម ហើយករណីបែបនេះ ធ្វើអោយយើង មានការកានតឹង ផ្នែកផ្លូវចិត្ត ដូចជា ស្មុកស្មាញ គិតអីមិនចេញ ធ្វើអោយរាងកាយមិនរហ័សរហួន ទៅជាខ្ជិល ។


ប្រសិនបើជួបបញ្ហាបែបនេះ យើងបណ្តោយអោយ មិនរកវិធីដោះស្រាយ នាំអោយកើតទៅជាជំងឺស្រ្តេស នាំអោយប៉ះពាល់សុខភាពរាងកាយ ដោយមិនដឹងខ្លួន ។
ខាងក្រោមនេះជាវិធីសាស្រ្តងាយៗ ដោយសម្រាប់អនុវត្តន៍ អោយយើងមានភាពប្រសើរឡើងវិញ៖

1, អានសៀវភៅ៖ ព្យាយាមអានសៀវភៅ ណាដែលយើងចូលចិត្ត ព្រោះថាការអានសៀវភៅធ្វើអោយអារម្មណ៍ស្ងប់ និងអាចស្វែងរកចំនេះដឹងថ្មីៗ ជាផ្លូវដោះស្រាយដោះស្រាយបញ្ហាដែលយើងកំពុងជួបក៏ថាបាន។

2, ការដកដង្ហើមចេញចូលវែងៗ៖ការប្រើចលនាដង្ហើម ចេញចូលក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាអាចធ្វើអោយបេះដូង មានចលនាល្អ ចំណែកខួរក្បាលវិញ ធ្វើអោយប្រពន្ធប្រសាទ ទទួលបានខ្យល់ឧស៊ីនសែនគ្រប់គ្រាន់ ។ ម្យ៉ាងទៀតការធ្វើបែបនេះ គួរទៅរកកន្លែង ដែលមានទេសភាព បៃតង និងមានខ្យល់អាកាសល្អ។

3,រកមិត្តភក្តិស្និទ្ធជជែកលេង៖ ការជជែកលេង ពីនេះពីនោះ នាំអោយបង្កើតបរិយាកាល រីករាយ ហើយអាចបំបាត់ក្តីកង្វល់នានា ដោយមិនដឹងខ្លួន ។

4, ហាត់ប្រាណ៖ ការលេងលេងកីឡា បាលទាត់ បាលទះ ឬកីឡាផ្សេងៗ ទៀត សុទ្ធតែធ្វើអោយរាងកាយយើងរឹងមាំ។ ម្យ៉ាងទៀត សកម្មភាពរត់ តិចៗ ក្នុងមួយថ្ងៃយ៉ាងហោច ១៥ នាទី ពេលល្ងាច ឬពេលព្រឹក គឺជួយអោយបេះដូង មានមានចលនាល្អ ឬហែលទឹក ទាំងនេះធ្វើអោយផ្លូវចិត្តយើងរឹងមាំ មិនងាយប្រតិកម្មអារម្មណ៍ ជាមួយនិងបរិស្ថានជុំវិញខ្លួនឡើយ ។

5, មានគោលដៅសម្រាប់ជីវិតខ្លួនឯង៖ មនុស្សម្នាក់ៗតែមានគោលដៅ ក្តីស្រមៃរាងៗខ្លួន ប៉ុន្តែគោលដៅ និងក្តីស្រមៃទាំងអស់នោះ អាចក្លាយជាការពិត អាស្រ័យលើកម្មភាពប្រចាំថ្ងៃ ។ តើសកម្មភាពប្រចាំថ្ងៃទាំងនោះ ឆ្ពោះទៅរកគោលដៅ និងក្តីស្រមៃនោះដែរទេ? ប្រសិនបើមានយើងមាន គោលដៅ ក្តីស្រមៃ និងកំពុងមានសកម្មភាព គឺជាការជំរុញទឹកចិត្ត កម្លាំងចិត្ត ការព្យាយាមតស៊ូ ដើម្បីគោលដៅ និងក្តីស្រមៃ ដោយមិនបានផ្តេកផ្តួល និងឧបសគ្គ នាំអោយយើងខ្វាយខ្វល់ តានតឹងក្នុងអារម្មណ៍ ព្រោះគិតថាគ្រាន់តែជារឿងធម្មតា សម្រាប់ជីវិតមនុស្ស ។

សូមបញ្ជាក់ នៅពេលមានអារម្មណ៍តានតឹង ឬ បាក់ទឹកចិត្តរឿងអ្វីមួយកុំព្យាយាម ផឹកស្រាដើម្បីបំបាត់ក្តីកង្វល់ អោយសោះ ព្រោះកាន់តែធ្វើអោយខួរក្បាលយើងស្ពឹក ឬបំភ្លេចក្តីកង្វល់បានតែមួយគ្រាប៉ុណ្ណោះ មិនអាចជួយអ្វីបានប្រសើរឡើយ ។ ម្យ៉ាងទៀត ធ្វើអោយខូចសុខភាព ខ្លួនឯងថែមទៀតផង ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...