Friday, June 30, 2017

​បញ្ហាប្រឈមរបស់កុមារ រស់នៅរើសសម្រាមក្នុងទីលានចាក់សម្រាម

កុមារតាមឪពុកម្តាយ ទៅរើសសម្រាម នៅទីលានចាក់សម្រាម ក្នុងសង្កាត់ចំការសំរោង នៃក្រុងបាត់ដំបង ត្រូវបានគេមើលឃើញថាមានបញ្ហាប្រឈម ដូចជាការបាត់បងការសិក្សា បរិភោគអាហារគ្មានអានាម័យ ពិសេសសុខភាព ។ បញ្ហានេះ ដោយអាណាព្យាបាលរបស់ពួកគេ មានជីវភាពក្រីក្រ ការរស់នៅពឹងផ្នែក ការរើសអេតចាយ ដើម្បីជីវភាពប្រចាំថ្ងៃ។


រាងស្គមខ្ពស់បន្តិច កុមារអាយុជាង ១០ ទើបមកពីរើសអេតចាយ ក្នុងគំនរសម្រាម បានរៀបចំខ្លីៗ ការមករស់នៅទីជាទម្លាមទៅហើយ។ កុមារនោះបន្តថា ខ្លួនរៀនបានថ្នាក់បឋមប៉ុណ្ណោះ ហើយក៏បោះបង់ការសិក្សា ដោយសារគ្រួសារក្រពេក ក៏មករើសសម្រាម ជាមួយគ្រួសារគ្រាន់បានលុយខ្លះ សម្រាប់ចាយ ។

ចំណែកកុមារ ម្នាក់ទៀត រ៉ានី អាយុ ១២ ឆ្នាំ បច្ចុប្បន្ននេះរៀនថ្នាក់ទី៦ ក្រៅពីទំនេរពីការសិក្សា កុមាររូបនេះមកទីលានចាក់សម្រាមរើសអេតចាយ ដើម្បីបានលុយបន្តិចបន្តួច យកអោយម្តាយ ពីការលក់អេតចាយ ។ កុមាររូបនេះបន្តថា មួយរយៈនេះ ឈប់រើសហើយ យកពេលរៀននៅសាលា និងក្នុងអង្គការcomped ។

រីឯយុវជន វ័យជាង ២០ឆ្នាំ ក៏ជាអ្នករើសអេតចាយ នៅទីនោះដែរ មើលឃើញថា មានគ្រួសារជិត១០ ដែលរស់នៅពឹងផ្អែកមុខរបរើសអេតចាយ លើគំនរសម្រាម ហើយគ្រួសារទាំងអស់ក៏មានកូន មកជាមួយដើម្បីជួយរើសឪពុកម្តាយ ។ យុវជនរូបនេះ មើលឃើញថា កុមារអាចមានការប៉ះពាល់ច្រើន ចំពោះសុខភាព និងការរៀនសូត្រ ព្រោះទីនោះផ្សែង សត្វរុយច្រើន គឺកខ្វក់ណាស់ ។ យុវជនរូបនេះ បន្តថាគ្មានអ្នកណា ចង់ធ្វើបែបនេះទេ តែដោយសារក្រ គឺដើម្បីក្រព្រះ ។

ទាក់ទងករណីនេះ កញ្ញា ស៊ន ស៊ីណា បុគ្គលិកគម្រោង នៃអង្គការ Comped ដែលមានទីតាំងក្បែរកន្លែងចាក់សម្រាម ហើយជួយដល់កុមារក្រីក្រ ផ្តល់អាហារ រៀនភាសាអង់គ្លេស និងការសម្អាតដល់កុមារ ។ កញ្ញារៀបរាបថាមានកុមារ ២០នាក់ មកតាមគ្រួសារ រើសអេតចាយ ។ កញ្ញាថា អង្គការបានផ្តល់ អាហារសម្រាប់កុមារ តាមវេនព្រឹក និងល្ងាច។
«យើងត្រូវទៅដើររកគាត់នៅកន្លែងរើសសម្រាម អោយមកញាំអីនៅនេះ ងូតទឹកអោយគាត់ សម្អាតខ្លួន តែនៅពេលរួច គាត់ទៅរើសអេតចាយលើគំនរសម្រាមដដែល ហើយពេលខ្លះគាត់មុតអំបែងកែវ ខ្ញុំនាំគាត់មកលាបថ្នាំអោយទៅ គួរអោយអាណិតណាស់ ។»

លើសពីនេះ លោក យាត កំសាន្ត មន្រ្តីសម្របសម្រួលអង្គការលីកាដូ យល់ថាបច្ចុប្បន្ននេះ កុមារមួយចំនួន នៅតែមានការរំលោភបំពានលើសិទ្ធិរបស់ពួកគេ ដូចជាការរំលោភបំពានផ្លូវភេទ កម្លាំងពលកម្ម ។ លោកថាហេតុផលសំខាន់គឺ ដោយសារជីវភាពគ្រួសារ។ ដូច្នោះលោកថា ដើម្បីអោយកុមារទទួលបានសិទ្ធិរបស់ខ្លួន អាណាព្យាបាល សហគមន សង្គមស៊ីវិល និង មន្រ្តីពាក់ព័ន ត្រូវតែចូលរួមបន្ថែមទៀត ពិសេសអាព្យាបាលត្រូវយកចិត្តទុកដាក់ដល់ក្មេងៗ អោយបានល្អប្រសើរ ដើម្បីក្លាយជាទំពាងស្នងឬស្សី។

ប៉ុន្តែយ៉ាងណា លោក ភួង សិទ្ធ ប្រធានការិយាល័យសុខុមាលភាពកុមារ នៃមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ធ្លាប់បានថ្លែងក្នុងកម្មវិធីសន្ទនាមតិកន្លងទៅថា មន្ទីរ និងអ្នកពាក់ព័ន បានខិតខំលើកកម្ពស់សិទ្ធកុមារ ការពារកុមារ រហូតនៅថ្នាក់ឃុំសង្កាត់ជាដើម ។ ប៉ុន្តែលោកទទួលស្គាល់ កុមារមួយចំនួននៅតែមានការ រំលោភសិទ្ធិរបស់ពួកគេ ដោយសារកត្តាជីវភាពគ្រួសារ តែមន្ទីរនឹងខិតខំយកចិត្តទុកដាក់បន្ថែមទៀត ។

សូមបញ្ជាក់សិទ្ធិកុមារទូទៅមាន សិទ្ធិទទួលបានសេចក្តីត្រូវការមូលដ្ឋានសម្រាប់រស់នៅ អាហារ ទីជំរក សំលៀកបំពាក់ ការថែទាំសុខភាព សិទ្ធិក្នុងការរៀនសូត្រដោយសេរីនៅសាលាបឋមសិក្សា,សិទ្ធិក្នុងការការពារពីការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច ឬការងារណាមួយដែលរំខានដល់ការរៀនសូត្រ ឬប្រកបដោយគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរាងកាយ សតិអារម្មណ៍ និងការវិវត្តន៍ក្នុងសង្គម ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...