Monday, January 11, 2021

ប្រវត្តិស្ទឹងសង្កែ ខេត្តបាត់ដំបង

 ស្ទឹងសង្កែ មានទឹកហូរកាត់ទីប្រជុំជន ក្រុងបាត់ដំបង ដែលជាប្រភពទឹក ដ៏មានសារៈសំខាន់ សម្រាប់ ប្រើប្រាស់មនុស្សសត្វ និងស្រោចស្រពដំណាំ ស្រែចំការ តាំងពីយូរលុងណាស់មក ហើយ រហូត​មកដល់ពេលបច្ចុប្បន្ននេះ។

តើប្រភពទឹកស្ទឹងនេះ ផ្នែកខាងលើមកពីតំបន់ណាខ្លះ? ហើយមានប្រវត្តិយ៉ាងណាខ្លះ?

ទឹកស្ទឹងសង្កែ មានប្រភពនៅផ្នែកខាងលើ  ដែលមានភ្នំខ្ពស់ នៅតំបន់ប៉ៃលិន ដែលមានអូរតូចៗហូរ ចាក់មក ដូចជា អូរក្បាលក្របី អូរគគី ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹងកំពង់គល និងប្រភពផ្សេងៗទៀត ។

បើតាមចាស់ទុំមុនៗ និយាយថា ស្ទឹងសង្កែ កាលពីដើម នៅត្រង់មុខវត្តសង្កែ មានទទួលប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ ហើយមានគុម្ពសង្កែដុះទេរទៅម្ខាងទៀត ។



យោងតាមសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ សរសេរថា កាលដើមឡើយ នៅប្រមាណ ៣ គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ទឹកស្ទឹងសង្កែហូរ បែកជាពីរ គឺអូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបាន ទប់ស្ទឹងអូរដំបង ដើម្បីឱ្យទឹកហូរ តាមស្ទឹងសង្កែតែមួយ។

កន្លែងទប់ស្ទឹងនៅស្ថិតនៅម្តុំវត្តខ្វែង គឺធ្វើធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក ជាច្រើនលើកច្រើនសារ ។ក្រោយមក គេយក ទូកថែវធំមួយ ដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ ការទប់ទំនប់នេះ ចាស់ៗដំណាលថា គេធ្វើពិធីបួងសួង និងសម្លាប់ស្ត្រីមានគភ៌ បូជា ធ្វើជាវុត្ថុសក្តិសិទ្ធិ ថែរក្សាទំនប់នោះ  ត្រង់ចំនុចនោះគេហៅថាព្រែក ពណ្ណរាយ ។



ប៉ុន្តែមានការដំណាលផ្សេងទៀតថា ដើម្បីទប់ទំនប់នេះ គេបាន ដាក់ដំកល់បដិមាបីអង្គ គឺព្រះពុទ្ធរាព្រះហស្ត ១អង្គ ព្រះពុទ្ធប្រក់នាគ ១អង្គ និងព្រះនារារាយណ៍១អង្គ នៅក្បែទំនប់នោះ ។

តាមឯកសារសន្និដ្ឋានថា ទំនប់នោះ ប្រហែលសាងសង មុន ចៅហ្វ៊ា បែន កាន់កាប់ខេត្តបាត់ដំបង ម្លេះ គឺមុនឆ្នាំ ១៧៩៥ ទៅទៀត ។



ដូច្នោះចាប់តាំងពីថ្ងៃទប់ទំនប់ នោះមក ក៏លែងបាក់ ហើយទឹកហូរតាមស្ទឹងសង្កែ រហូតមក បណ្តាលឱ្យស្ទឹងនេះកាន់តែធំឡើងៗ ។ ចំណែកកន្លែងដែល កាលពីមុន ទទឹង ៥ ម៉ែត្រ ឥឡូវនេះ ប្រហែលជាង ១០០ម៉ែត្រ។ រីឯស្ទឹងដែលហូរតាមអូរដំបង កាន់តែរាក់ទៅៗ ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...