Tuesday, January 12, 2021

ការប្រមូលអាចម៍ប្រចៀវ របស់ពលរដ្ឋក្នុងល្អាងភ្នំសំពៅ

 

ភ្នំសំពៅមានល្អាងប្រចៀវ២កន្លែង ល្អាងមួយនៅខាងកើតភ្នំ និងល្អាងមួយទៀតនៅខាងលិចភ្នំ ល្អាងទាំងពីរនេះមានសត្វប្រចៀវប្រមាណពីរ១៥ ទៅ ២០ លានក្បាល ដែលរស់នៅទីនោះ វាបានបន្សល់អាចម៍ប្រចៀវ រាប់តោនក្នុងមួយឆ្នាំៗ ដែលអាចប្រមូលលក់និងសម្រាប់យកធ្វើជាជីធម្មជាតិសម្រាប់ដំណាំគ្រប់ប្រភេទ អោយលូតលាស់ល្អនិង បានជួយដល់សេដ្ឋកិច្ចគ្រួសារដល់អ្នកភូមិតំបន់នោះ នេះបើតាមមន្រ្តីសហគមនិងអាជ្ញាធរមូលដ្ឋាន។

 លោក រឿន សាវន ប្រធានសហគមគ្រប់គ្រងល្អាងប្រចៀវស្ថិតនៅភូមិសំណាញ់ឃុំភ្នំសំពៅខេត្តបាត់ដំបង បានអោយដឹងថាល្អាងទាំងពីរនេះយើងប្រមូលអាចន៍ប្រចៀវ ក្នុងមួយខែបានពីរដង ក្នុងមួយដងចាប់ពី១០០ទៅ២០០ការ៉ុង វាមិនទៀងទាត់នោះទេ ហើយត្រូវប្រើប្រាស់កម្លាំងកម្មករក្នុងភូមិចំនួន១០នាក់ពេលចុះបារយកអាចន៍ប្រចៀវម្តងៗ។

 


លោកបានបញ្ជាក់ថា អាចប្រចៀបនេះជាជីធម្មជាតិដ៏ល្អ ហើយមានអតិថិជនជិតឆ្ងាយមកទិញយកទៅដាក់ដំណាំផ្សេងៗគ្រប់ប្រភេទ មកទិញមិនដែលសល់ ដោយក្នុងមួយការ៉ុង ២៥០០០រៀល ។ ចំណូលដែលបានពីអាចន៍ប្រចៀវនេះ ចែករំលែកទៅដល់អ្នកចុះប្រមូលអាចន៍ប្រចៀវ ,ការជួយដល់ជនក្រីក្ររក្នុងភូមិ, ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និង ចំណាយផ្សេងៗគ្នុងសហគមន៍ផងដែរ។



 អ្នកភូមិដែលចុះប្រមូលអាចន៍ប្រចៀវបានត្អូញត្អែដែរថា ការចុះប្រមូលអាចន៍ក្នុងរូងដែលមានជំរៅប្រហែល២០ម៉ែត្រ វាមានការលំបាកដែរដោយសារតែសម្បូរសង្កើច រឺ សត្វចៃ ខាំ ដើម្បីចុះប្រមូលបានត្រូវលាបម្សៅ និង ដោះសម្លៀកបំពាក់សល់តែខោខ្លី មុនពេលចុះទៅប្រមូលម្តងៗ ។

 


កម្មករដែលចុះប្រមូលអាចន៍ប្រជៀវបញ្ជាក់ថាទោះបីការប្រមូលមានការលំបាកតែវាអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារខ្លះដែរ ដោយពេលចុះប្រមូលម្តងៗពីព្រឹកព្រលឹមដល់ម៉ោង១២ថ្ងៃត្រង់ពួកគាត់បានម្នាក់៧ទៅ៨ម៉ឺនរៀលដែរ។

 


លោក ប៉ិច បឿន ជំទប់ទីមួយ ឃុំភ្នំសំពៅ ខេត្តបាត់ដំបងបានអោយដឹងថា គុណប្រយោជន៍សត្វប្រចៀវនេះក្រៅពីប្រមូលអាចន៍វាមកធ្វើជី ធម្មជាតិសម្រាប់ដំណាំ និង ចូលរួមអភិវឌ្ឍន៍សហគម នោះ វាក៏បានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តខ្លាំងផងដែរ ពិសេសនៅពេលល្ងាច ខណៈដែលពួកវាហើរចេញពីរូងទៅស្វែងរងចំណី ដែលបង្កើតជាទស្សនីយភាពគួរអោយទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ៕

 

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...