ភ្នំ៥៣ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែងទើបរៀបចំនាដើមឆ្នាំ២០២០នេះកំពង់បង្ហាញសម្រស់ធម្មជាតិបង្អួតភ្ញៀវទេសចរណ៍អោយមកកំសាន្តម្តងហើយម្តងទៀត ។
តំបន់ទេសចរណ៍មួយនេះ យើងអាចធ្វើដំណើរពីក្រុងបាត់ដំបងចេញតាមផ្លូវបវេលត្រង់ផ្លូវបំបែកថ្មគោលដែលមានចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ នឹងទៅដល់ទីតាំងភ្នំ៥៣ ។
ភ្ញៀវទេសចរណ៍មួយក្រុមដែលតែងតែមកលេងកំសាន្តនៅទីនេះបានសម្តែងការចាប់អារម្មណ៍របស់ខ្លួនថា ទីនេះពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ ។
ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមនីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែង
ទីសក្ការៈបូជាដែលបន្សល់ទុកជាយូរយារណាស់មកហើយ
។ម្ចាស់រមនីយដ្ឋានខាងលើបញ្ជាក់ថារូងនេះធ្លាប់ជាកន្លែងដែលដូនជីរឺអ្នកកាន់សីល
នានាមកពីទីជិតឆ្ងាយ មកតាំងសមាធិរឺសូត្រធម៌ ។
ដោយអ្នកស្រុកទីនេះដំណាល់ថាពួកគាត់បានតោងថ្មចុះជំរៅប្រមាណ១៥ម៉ែត្រ
ដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រដែលមានសីតណ្ហភាពត្រជាក់ ។
បច្ចុប្បន្ននេះរូងនេះកំពុងធ្វើការរៀបចំអោយមានជណ្តើរចុះជម្រៅ១៥ម៉ែត្រសិន សម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្តនិងអុជធូបទានគោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ ។
ក្រៅពីរមនីដ្ឋានដ្ឋានទឹកធ្លាក់ភ្នំ៥៣នេះ អ្នកស្រីសុគន្ធាក៏ជាម្ចាស់រមនីយដ្ឋានទេសចរណ៍ នគរជុំភ្នំព្រឹកផងដែរ ដែលរមនីយដ្ឋាននេះកំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងផងដែរ ដែលទីនេះអាចថតរូបអនុស្សាវរីយ័ពីលើចង្កេះភ្នំ គយគន់ទេសភាពធម្មជាតិ និង ទទួលទានអាហារដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ជាដើម ទីតាំងរមនីដ្ឋានដ្ឋាននេះមានចម្ងាយពីគ្នាតែជាង២គីឡូម៉ែត្រប៉ុណ្ណោះ៕
No comments:
Post a Comment