Friday, June 30, 2017

មនុស្សចាស់មានកូនតូច សម្រាប់សម័យបច្ចុប្បន្ន


មនុស្សវ័យចាស់ភាគច្រើន បច្ចប្បន្ននេះ បានលើកឡើងពីការ ទទួលបន្ទុកមើលថែចៅ  ពិសេសអ្នកស្ថិតក្នុងគ្រួសារមានជីវភាព មិនសូវធូធារ  ដោយមនុស្សចាស់មានភារៈកិច្ចចៅ  ខណៈអ្នកពេញកម្លាំងបានចេញធ្វើការងារឆ្ងាយៗ ឬចំណាក់ស្រុក ដើម្បីស្វែងរកប្រាក់ចំនូលផ្គត់ផ្គង់ត្រឡប់មកគ្រួសារ  ។

វ័យជាង៦០ឆ្នាំ អ្នកស្រី ប៉ិច វ៉ុន តំណាងមនុស្សចាស់  ក្នុងសហគមន៍ បានរៀបចំរាបក្នុង វេទិការពិភាក្សា មួយកាលពីថ្ងៃទី ១៥ មិថុនា កន្លងទៅ ដែលនិយាយអំពីសិទ្ធិ និង ការទទួលបានរបស់មនុស្សចាស់ បង្ហាញ មនុស្សនាពេលបច្ចុប្បន្ននេះ  កំពុងប្រឈមបាត់បង់សិទ្ធិ របស់ពួកគាត់ ដោយសារទទួលបន្ទុកមើលថែចៅៗ ដោយសារកូនៗបានចេញទៅធ្វើការ ចំណាក់ស្រុក ឬអ្នកខ្លះទុកមនុស្សចាស់ចោល ដោយគ្មានទំនួលខុសត្រូវ ។
 អ្នកស្រីបន្ថែមថា សូមអោយមានការបង្កើតសមាគមន៍ អោយបានគ្រប់ភូមិឃុំ  និងឈានដល់ថ្នាក់ក្រសួង ដើម្បីអោយមនុស្សចាស់រស់នៅមានភាពល្អប្រសើរ។

សូមបញ្ជាក់ថា មនុស្សចាស់គួរតែទទួលបានការរស់នៅសមរម្យ និងមាន សិទ្ធិទទួលបានការងារ លក្ខណការងាត្រឹមត្រូវ  សម្រាកលំហែ  រស់នៅជីវភាពសមរម្យ  ទទួលបានការអប់រំ សន្តិសុខសង្គម,  ទំនាក់ទំនង,  សេវាសង្គម, គោរពសាសនាជំនឿ។



ទាក់ទងបង្ហាញនេះ លោក សូលី វណ្ណប៉ុក អគ្គនាយករង បច្ចេកទេស និងជាទីប្រឹក្សាលេខាងធិការ តំណាងក្រសួងសង្គមកិច្ចថ្លែងក្នុងវេទិការនោះ បានទទួលស្គាលអំពីផលកំបាករបស់មនុស្សចាស់ ដែលកំពុងទទួលបន្ទុក មើលថែចៅៗ ។ ប៉ុន្តែបញ្ហានេះ លោកថា ក្រសួងកំពុងគិតគូ គោលនយោបាយសម្រាប់មនុស្សចាស់ ក្នុងឆ្នាំ២០១៧នេះ  ដើម្បីធ្វើយ៉ាងណា ជួយដល់មនុស្សចាស់ក្រីក្រ ។

 ចំណែកឯលោក ហាក់ ចំរើន មន្រ្តីការិយាល័យសុខមាលភាពសង្គម មន្ទីរសង្គមកិច្ចបាត់ដំបងមានប្រសាសន៍ថា មនុស្សចាស់ទូទៅអាយុ ៦១ឆ្នាំឡើងទៅគឺស្ថិតនៅក្នុងគ្រប់គ្រងរបស់សង្គមកិច្ច ចំពោះមន្រ្តីរាជការ ។
ប៉ុន្តែលោកថាមន្ទីរសហការ ជាអង្គការ បង្កើត ៩៣សមាគមន៍ កាលពីឆ្នាំ ២០១៦ គ្របដណ្តប់១៤ស្រុកនៅក្នុងខេត្តបាត់ដំបង ហើយឆ្នាំ២០១៧នេះគ្រោងបង្កើត  ៤០ សមាគមន៍ទៀត ។

ចំណែក លោក ឃុត ណារី តំណាងអង្គកាសិទ្ធិមនុស្ស ថ្លែងក្នុងវេទិការនោះដែរថា  រាជរដ្ឋាភិបាលត្រូវតែ ទម្លាក់កញ្ចប់ថវិការណាមួយ ដើម្បីជួយដល់ជនចាស់ជរា ហើយកូនវិញ ត្រូវផ្គត់ផ្គង់ម្តាយជាជនចាស់ជរា ដើម្បីអោយពួកគាត់រស់នៅមានភាពល្អប្រសើរ។

 ទោះយ៉ាងណាលោក ទំ វីរ៉ា នាយកប្រត្តិបត្តិ នៃអង្គការមនុស្សចាស់កម្ពុជាថ្លែងថា រាជរដ្ឋាភិបាលគួរបង្កើតច្បាប់ ទាក់ទងមនុស្សចាស់ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវ ប្រសិនបើមានអ្នកបង់បង់មនុស្ស ចោល ត្រូវមានទោសជាដើម។

 មនុស្សចាស់បានស្នើអោយមានការយកចិត្តទុកដាក់ពីសង្គមអោយមានប្រសិទ្ធិភាព និងកូនចៅ មានតួនាទីផ្គត់ផ្គង់ ថែរក្សា ជៀសវាងទុកមនុស្សចាស់ចោល រស់នៅដោយអស់សង្ឍឹម នៃជីវិតចុងក្រោយរបស់ពួកគាត់ ។ បើយោងតាមជំរឿន ឆ្នាំ២០១៣ បង្ហាញថាមនុស្សចាស ក្នុងប្រទេសកម្ពុជា មានអាយុ ៦០ ទៅ ចំនួន ១.៣លាននាក់ ក្នុងចំណោម ប្រជាសរុប ជាង ១៥លាននាក់ ស្នើនឹង ៨.៤ភាគរយ ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...