Showing posts with label Sport. Show all posts
Showing posts with label Sport. Show all posts

Saturday, June 22, 2019

សត្វប្រជៀវហើរចេញពីរូងភ្នំសំពៅ ជាការពេញនិយមភ្ញៀវទេសចរទស្សនា




​ពេលថ្ងៃជិតលិច ប្រហែលម៉ោង ជិត៦ ល្ងាចយើងសង្កេតឃើញ មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ  កំពុងឈរ ខ្លះអង្គុយ ត្រៀបត្រា នាជើងភ្នំសំពៅ។ ពួកគេរងចាំ ទស្សនា សត្វប្រជៀវហើរចេញ ពីរូង​ភ្នំសំពៅ ​ទាំងខ្សែៗ ។

ពេលសត្វប្រជៀវហើរ  យើងឃើញប្រៀបបីដូច ខ្យល់កួច ព្រោះសត្វទាំងនោះ ប្រមូលផ្តុំគ្នារាប់ម៉ឺន ។ ទាំងនេះ ក្លាយជា ទស្សនីយភាព ធម្មជាតិ ដ៏ប្រសើរ សម្រាប់អ្នកទស្សនា ។ពិសេសភ្ញៀវភ្លក់រស់ជាតិទឹកដូង ដ៏ត្រជាក់ បណ្តើរ ក្រសែភ្នែក សំឡឹងមើលសត្វប្រជៀវ ហើរ យ៉ាងណាខ្មួលខ្មាញ់ បណ្តើរ ។

ចំណែកសណ្តាប់ធ្នាប់វិញ ត្រូវបានអាជ្ញាធរ រៀបចំឱ្យមានកន្លែង លក់ចំណីអាហារ ភេជ្ជៈ និងសម្ថកិច្ច សម្រួលចរាចរណ៍ ដើម្បីបង្ក​ភាពងាយស្រួល ដល់ភ្ញៀវមកទស្សនា សត្វប្រជៀវ និងកំសាន្តសប្បាយ ពិសេសថ្ងៃសម្រាកចុងសប្តាហ៍ សៅរិ៍ អាទិត្យជាដើម ។

សូមបញ្ជាក់ថា ភ្នំសំពៅ ក៏ជារម្មណីដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ នៅពេលបច្ចុប្បន្ន លើទឹកដីខេត្តបាត់ដំបង  ។

​ប្រសិនលោកអ្នកចង់មកកំសាន្ត ដោយគ្រាន់តែ​ ធ្វើដំណើរ លើផ្លូវ ៥៧ បាត់ដំបង ប៉ៃលិន ។ ដោយចេញពីក្រុងបាត់ដំបង ប្រមាណ ១០គីឡូម៉ែត្រ នឹងឃើញភ្នំមួយយ៉ាងត្រដែត នៅពីមុខយើង នោះគឺ​រម្មណីដ្ឋាន ធម្មជាតិ ភ្នំសំពៅ ។ 



មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...