Showing posts with label Knowlegde. Show all posts
Showing posts with label Knowlegde. Show all posts

Friday, July 7, 2017

ពាក្យសម្តី១៣ចំនុច នាំមកសេចក្តីសុខ


ប្រភពgoogle:រូបតំណាង















ពាក្យសម្តីគឺជាឱសថ ព្យាបាល បន្សាបកំហឹង  និងនាំមកសន្តិភាព ប៉ុន្តែពាក្យសម្តីក៏ជាអាវុធ  នាំមកនូវជំលោះ គ្រោះថ្នាក់  កើតសង្គ្រាម ។  ដូច្នោះ ធ្វើដូចម្តេច ដើម្បីអោយការនិយាយ ទទួលបានផលប្រយោជន៍ សេចក្តីសុខ ។
ខាងក្រោមនេះ ជាចំនុចៗ សម្រាប់អនុវត្តន៍៖


1. និយាយជាមួយម្តាយ ដោយក្តីស្រលាញ់

2. និយាយជាមួយឪពុក ដោយសេចក្តីគោរព

3. និយាយជាមួយភរិយា ដោយសេចក្តីស្មោះត្រង់

4. និយាយជាមួយបងប្អូនស្រី ដោយសេចក្តីស្រលាញ់

5. និយាយជាមួយកូន ដោយសេចក្តីអំណរ

6. និយាយបងប្អូនប្រុស ដោយសេចក្តីស្មោះអស់ពីចិត្ត

7. និយាយជាមួយសាច់ញាតិ ដោយសេចក្តីយល់ចិត្តថ្លើម

8. និយាយជាមួយ មិត្តភក្តិដោយសេចក្តីរីករាយ

9. និយាយជាមួយ មន្រ្តី ដោយសេចក្តីថ្លៃថ្នូរសុភាពរាបសា

10. និយាយជាមួយ អ្នកលក់ដូរ ដោយសេចក្តីម៉ត់ចត់

11. និយាយជាមួយ អតិថជនដោយសេចក្តីស្មោះត្រង់

12. និយាយជាមួយ បុគ្គលិក ដោយសេចក្តីគួរសម

13. និយាយជាមួយ អ្នកនយោបាយ ដោយសេចក្តីប្រុងប្រយ័ត្ន

Friday, June 30, 2017

ការដោះស្រាយភាពតានតឹង ក្នុងអារម្មណ៍នៅពេលជួបឧបសគ្គ

មនុស្សគ្រប់គ្នារស់នៅប្រចាំថ្ងៃ តែងតែជួបបរិស្ថាននៅជុំវិញខ្លួន ឬជួបឧបសគ្គ នាំអោយអារម្មណ៍ប្រែប្រួលទៅជា ខឹងក្រោធ សោកសៅ អស់សង្ឈឹម ហើយករណីបែបនេះ ធ្វើអោយយើង មានការកានតឹង ផ្នែកផ្លូវចិត្ត ដូចជា ស្មុកស្មាញ គិតអីមិនចេញ ធ្វើអោយរាងកាយមិនរហ័សរហួន ទៅជាខ្ជិល ។


ប្រសិនបើជួបបញ្ហាបែបនេះ យើងបណ្តោយអោយ មិនរកវិធីដោះស្រាយ នាំអោយកើតទៅជាជំងឺស្រ្តេស នាំអោយប៉ះពាល់សុខភាពរាងកាយ ដោយមិនដឹងខ្លួន ។
ខាងក្រោមនេះជាវិធីសាស្រ្តងាយៗ ដោយសម្រាប់អនុវត្តន៍ អោយយើងមានភាពប្រសើរឡើងវិញ៖

1, អានសៀវភៅ៖ ព្យាយាមអានសៀវភៅ ណាដែលយើងចូលចិត្ត ព្រោះថាការអានសៀវភៅធ្វើអោយអារម្មណ៍ស្ងប់ និងអាចស្វែងរកចំនេះដឹងថ្មីៗ ជាផ្លូវដោះស្រាយដោះស្រាយបញ្ហាដែលយើងកំពុងជួបក៏ថាបាន។

2, ការដកដង្ហើមចេញចូលវែងៗ៖ការប្រើចលនាដង្ហើម ចេញចូលក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាអាចធ្វើអោយបេះដូង មានចលនាល្អ ចំណែកខួរក្បាលវិញ ធ្វើអោយប្រពន្ធប្រសាទ ទទួលបានខ្យល់ឧស៊ីនសែនគ្រប់គ្រាន់ ។ ម្យ៉ាងទៀតការធ្វើបែបនេះ គួរទៅរកកន្លែង ដែលមានទេសភាព បៃតង និងមានខ្យល់អាកាសល្អ។

3,រកមិត្តភក្តិស្និទ្ធជជែកលេង៖ ការជជែកលេង ពីនេះពីនោះ នាំអោយបង្កើតបរិយាកាល រីករាយ ហើយអាចបំបាត់ក្តីកង្វល់នានា ដោយមិនដឹងខ្លួន ។

4, ហាត់ប្រាណ៖ ការលេងលេងកីឡា បាលទាត់ បាលទះ ឬកីឡាផ្សេងៗ ទៀត សុទ្ធតែធ្វើអោយរាងកាយយើងរឹងមាំ។ ម្យ៉ាងទៀត សកម្មភាពរត់ តិចៗ ក្នុងមួយថ្ងៃយ៉ាងហោច ១៥ នាទី ពេលល្ងាច ឬពេលព្រឹក គឺជួយអោយបេះដូង មានមានចលនាល្អ ឬហែលទឹក ទាំងនេះធ្វើអោយផ្លូវចិត្តយើងរឹងមាំ មិនងាយប្រតិកម្មអារម្មណ៍ ជាមួយនិងបរិស្ថានជុំវិញខ្លួនឡើយ ។

5, មានគោលដៅសម្រាប់ជីវិតខ្លួនឯង៖ មនុស្សម្នាក់ៗតែមានគោលដៅ ក្តីស្រមៃរាងៗខ្លួន ប៉ុន្តែគោលដៅ និងក្តីស្រមៃទាំងអស់នោះ អាចក្លាយជាការពិត អាស្រ័យលើកម្មភាពប្រចាំថ្ងៃ ។ តើសកម្មភាពប្រចាំថ្ងៃទាំងនោះ ឆ្ពោះទៅរកគោលដៅ និងក្តីស្រមៃនោះដែរទេ? ប្រសិនបើមានយើងមាន គោលដៅ ក្តីស្រមៃ និងកំពុងមានសកម្មភាព គឺជាការជំរុញទឹកចិត្ត កម្លាំងចិត្ត ការព្យាយាមតស៊ូ ដើម្បីគោលដៅ និងក្តីស្រមៃ ដោយមិនបានផ្តេកផ្តួល និងឧបសគ្គ នាំអោយយើងខ្វាយខ្វល់ តានតឹងក្នុងអារម្មណ៍ ព្រោះគិតថាគ្រាន់តែជារឿងធម្មតា សម្រាប់ជីវិតមនុស្ស ។

សូមបញ្ជាក់ នៅពេលមានអារម្មណ៍តានតឹង ឬ បាក់ទឹកចិត្តរឿងអ្វីមួយកុំព្យាយាម ផឹកស្រាដើម្បីបំបាត់ក្តីកង្វល់ អោយសោះ ព្រោះកាន់តែធ្វើអោយខួរក្បាលយើងស្ពឹក ឬបំភ្លេចក្តីកង្វល់បានតែមួយគ្រាប៉ុណ្ណោះ មិនអាចជួយអ្វីបានប្រសើរឡើយ ។ ម្យ៉ាងទៀត ធ្វើអោយខូចសុខភាព ខ្លួនឯងថែមទៀតផង ។

Wednesday, June 28, 2017

ធ្វើដូចម្តេច ទើបទទួលបានសុភមង្គលក្នុងគ្រួសារ

គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា អ្នកដឹកនាំ និងកាន់ចង្កូតនាវាជីវិត លើមហាសមុទ្រ ដ៏ល្វឹងល្វើយ ។ តួអង្គពីរនេះ ជាអ្នកនាំមកនៅសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ។


គ្រួសារគ្រប់រូបគ្មាន អ្នកណាមួយ មិនចង់បានសុភមង្គល រស់នៅជួបជុំ សប្បាយរីករាយនោះឡើយ ។ តែយ៉ាងណា ក៏មានគ្រួសារខ្លះ មានសុភមង្គល  ក្នុងគ្រួសារ និងគ្រួសារខ្លះទៀត រស់នៅគ្មានសុភមង្គល រហូតដល់ ចែកផ្លូវគ្នាដើរ រៀងៗខ្លួនក៏មាន  ។

គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា អ្នកដឹកនាំ និងកាន់ចង្កូតនាវាជីវិត លើមហាសមុទ្រ ដ៏ល្វឹងល្វើយ ។ តួអង្គពីរនេះ ជាអ្នកនាំមកនៅសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ។ គ្រួសារគ្រប់រូបគ្មាន អ្នកណាមួយ មិនចង់បានសុភមង្គល រស់នៅជួបជុំ សប្បាយរីករាយនោះឡើយ ។

តែយ៉ាងណា ក៏មានគ្រួសារខ្លះ មានសុភមង្គល  ក្នុងគ្រួសារ និងគ្រួសារខ្លះទៀត រស់នៅគ្មានសុភមង្គល រហូតដល់ ចែកផ្លូវគ្នាដើរ រៀងៗខ្លួនក៏មាន  ។ ដូច្នោះ ធ្វើយ៉ាងណា ដើម្បីអោយគ្រួសាររស់នៅប្រកបដោយសុភមង្គល? ជាទូទៅគេសង្កេតឃើញមានកត្តាមួយចំនួន ដែលនាំអោយមានសុភមង្គលគ្រួសារមានដូចជា៖

• ក្តីស្រលាញ់៖ ការស្រលាញ់ គ្នាទៅវិញទៅមក បង្កើតទៅជាមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ នៅពេលជួបឧបសគ្គមិនងាយប្រះឆាឡើយ ។

• ការអត់អោន ៖ ធម្មតាមនុស្ស តែងតែ មានកំហុស ដូច្នោះរវាងប្តីប្រពន្ធគួរប្រើបេះដូង អត់អោន អាធ្យាស្រ័យ ចំពោះរឿងតូច កុំធ្វើអោយទៅជារឿងធំ ត្រូវរកវិធីដោះស្រាយ ដោយសន្តិវិធី និងត្រូវមានគោលដៅរួម ហើយម្នាក់ថយមួយជំហ៊ាន កុំអោយចង់ឈ្នះរៀងៗខ្លួន ព្រោះអ្នកឈ្នះ និងចាញ់ គ្មានប្រយោជន៍ ដល់គ្រួសារឡើយ។

• ភាពស្មោះត្រង់ ៖ ត្រង់ចំនុចនេះ សំខាន់ណាស់  ស្មោះស្មគ្រ័ប្តីមួយប្រពន្ធមួយ  បង្កើតជាទំនុកចិត្តដ៏រឹងមាំរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតភាពស្មោះត្រង់នេះ មិនថាក្នុងសង្គមគ្រួសារ សូម្បីសង្គមខាងក្រៅ ក៏ត្រូវប្រកាន់យកដែរ ព្រោះនាំអោយមានទំនាក់ទំនងល្អ ជាមួយមនុស្សទូទៅ ។

• បង្កើតបរិយាកាសរីករាយ៖ ទោះបីមានភាពមមាញឹកនិងការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ ប្តីប្រពន្ធ ត្រូវចេះរកពេលវេលាជួបជុំគ្រួសារ ដើរកំសាន្តថ្ងៃអាទិត្យ ដើម្បីបង្កើតបរិយាកាសរីករាយ ជាមួយកូនចៅ ប្តីប្រពន្ធ តាមរមណីដ្ឋាននានា ។
• ចេះជួយការងារ៖ សង្គមយើងបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កិច្ចការងារផ្ទះ ដាំបាយ បោកខោអាវ បោសជូនផ្ទះ និងការងារកំប៉ិកកំបុកផ្សេងៗទៀត ជាកិច្ចការងាររបស់ស្រ្តីជាប្រពន្ធ ចំណែកការងាររកលុយគឺជាបុរស ។ ដូច្នោះដើម្បីគ្រួសារមានសុភមង្គល រីករាយ ត្រូវលុបផ្នត់គំនិតនេះចោល  ត្រូវជួយគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ ប្តីមកពីធ្វើការងារ ឃើញកិច្ចការងារប្រពន្ធ ដាំស្លមិនទាន់រួច ក្នុងនាមជាប្តី ត្រូវចេះជួយ បេះបន្លែ មើលកូន ។
• មិនត្រូវធ្លាក់ខ្លួនក្នុងអំពើអបាយមុខ៖    ការប្រព្រិត្ត  ស្រី ស្រា ល្បែង ដែលនាំអោយមនុស្សបាត់បង់ សតិសម្បជញ្ញៈ នាំមកនូវក្តីវិនាស ។

• ស្វែងរកទ្រព្យសម្បត្តិ៖ ការខិតខំស្វែងរកលុយ ជាកាតព្វកិច្ចរបស់ មនុស្សគ្រប់រូប ពិសេសនៅពេលមានគ្រួសារ  ព្រោះលុយនាំអោយសេចក្តីសុខផ្លូវកាយ ព្យាបាលនៅពេលឈឺ  ការហូបប្រចាំថ្ងៃ ទិញសំភារៈ ផ្សេងៗ ផ្គត់ផ្គង់គ្រួសារ  ដើរកំសាន្ត រស់នៅមានផាសុខភាព អោយកូនរៀន  ធ្វើបុណ្យទាន ជាដើម។

សូមចាំថាគ្មានអ្នកណាម្នាក់រកសេចក្តីអោយអ្នកទេ ប្រសិនបើយើងមិនចាប់ផ្តើម ដោយខ្លួនឯងមុនដំបូងគេ ។ សុភមង្គលគ្រួសារ អាស្រ័យលើខ្លួនយើងតែប៉ុណ្ណោះ ។

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...