Tuesday, July 18, 2017

មេរៀននៅសាលា និងមេរៀនជីវិត



នឹកឃើញកាលនៅក្មេង រៀន ថ្នាក់ បឋម គ្រូដាក់លំហាត់អោយធ្វើគឺគ្រាន់តែ ខិតខំធ្វើមិចអោយបានពន្ទុ ល្អ ។ ពេលឡើងដល់ថ្នាក់ អនុវិទ្យាល័យ លំហាត់ប្រចាំខែ និងឆមាស ពេលខ្លះត្រូវបង្ខំចិត្ត មើលមេរៀន និងដោះស្រាយ បើទោះក្នុងចិត្តកំពុងខ្ជិលក៏ដោយ ព្រោះខ្លាចធ្លាក់ ។

បន្ទាប់មក ដល់វិទ្យាល័យ ក៏ដូចគ្នា ទោះបីពេលខ្លះគេចមិនចូលរៀន តែត្រូវដោះស្រាយលំហាត់ និង ត្រៀមការប្រលងបញ្ចប់ ខ្លាចធ្លាក់ខ្មាសគេ ។ ដល់សកលវិទ្យាល័យ លំហាត់ គ្រូដាក់អោយ សម្រាប់ដោះស្រាយ និងត្រៀម ប្រលងចេញ ឬ បញ្ចប់សារណាទៀត ។

នៅពេលចេញធ្វើការ និងមានគ្រួសារ បញ្ហាជាច្រើនបានកើតឡើងបន្តបន្ទាប់រហូត ក្នុងការងារ និង គ្រួសារ តម្រូវអោយយើងត្រូវដោះស្រាយ ។

 ដល់ពេលគិតត្រលប់ក្រោយ ទើបដឹងថា លំហាត់គ្រូដាក់អោយ តាំងពីរៀន នៅថ្នាក់ បឋម ដល់ សកលវិទ្យាល័យ មិនមែនសម្រាប់តែ យកពន្ទុ ដើម្បីជាប់នោះទេ គឺបង្រៀនអោយយើងចេះដោះស្រាយបញ្ហា តាំងពីក្មេងៗមកម្លេះ ព្រោះលំហាត់កាលនៅរៀន ។

ប្រៀបដូច បញ្ហាសម្រាប់ជីវិតមនុស្សគ្រប់គ្នាដែលជួបមិនអាចគេចផុត ហើយត្រូវដោះស្រាយដោយមិនអាចគេចវែស ប្រសិនបើគេចមិនប្រឈមមុខ ឬរកវិធីដោះស្រាយ នោះនឹងធ្លាក់ប្រលងមិនជាប់ ដូចកាលនៅរៀនចឹង ។

ជីវិតរស់នៅប្រចាំថ្ងៃវិញបើដោះស្រាយលំហាត់ជីវិតមិនចេញ អាចធ្វើអោយមនុស្សម្នាក់នោះ បាក់ទឹកចិត្ត បោះបង់ខ្លួនឯង បណ្តោយតាមព្រេងវាសនា ឬធ្ងន់ធ្ងូរអាចឈានដល់ការធ្វើអត្តឃាតខ្លួនឯង ។

ដូច្នោះមនុស្សគ្រប់រូបមិនត្រូវគេចវេសបញ្ហាឡើយ ត្រូវប្រឈមមុខ រកវិធីដោះស្រាយ ដូចកាលនៅរៀន ដែលយើងខំដោះស្រាយលំហាត់គ្រូដាក់អោយចឹងដែរ។ ទោះបីធ្វើលំហាត់ខុស ឬមិនទទួលបានពន្ទុល្អ តែយើងបានរកវិធីដោះស្រាយដែរ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...